ផ្ទុះអណ្តូង​រ៉ែដែកនៅ​ចិន «ផ្តាច់ជីវិត​មនុស្ស​១១នាក់ និង​២៥នាក់​ជាប់ខ្លួន» - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ផ្ទុះអណ្តូង​រ៉ែដែកនៅ​ចិន «ផ្តាច់ជីវិត​មនុស្ស​១១នាក់ និង​២៥នាក់​ជាប់ខ្លួន»

05/06/2018
(ប៉េកាំង)៖ មនុស្សយ៉ាង​ហោចណាស់ ១១នាក់បានស្លាប់ និង ២៥នាក់​ទៀតជាប់​ខ្លួន បន្ទាប់ពីអណ្តូង​រ៉ែដែកមួយកន្លែង ស្ថិតនៅ​ក្នុងខេត្ត Liaoning ភាគឦសាន​ប្រទេសចិន បានផ្ទុះយ៉ាងកក្រើក​តែម្តង។ នេះបើតាមការ​ចេញផ្សាយ​ដោយ CCTV នៅមុននេះ​បន្តិច​នាយប់​ថ្ងៃ​អង្គារ ទី០៥ ខែមិថុនា ឆ្នាំ២០១៨។
មូលហេតុ​នៃការផ្ទុះនោះ មិនទាន់មាន​ការបញ្ជាក់នោះ​ឡើយ ប៉ុន្តែក្រុម​សង្គ្រោះ​ជាច្រើនក្នុងខេត្ត Liaoning ​កំពុងតែព្យាយាម​ជួយសង្គ្រោះ កម្មករអណ្តូង​រ៉ែទាំង ២៥នាក់​ ដែលកំពុង​ជាប់ខ្លួននោះ​នៅឡើយ៕