លោក Craig Federighi អនុប្រធានជាន់ខ្ពស់ផ្នែកវិស្វកម្ម Software បានបង្ហាញថា iOS ជំនាន់ថ្មីនឹងជួយបង្កើនល្បឿនដំណើរការរបស់ iPhone ជាពិសេស iPhone ស៊េរីចាស់ៗ។ ជាក់ស្ដែងតាមរយៈការតេស្តជាមួយ iPhone 6 Plus ឃើញថាការបើកកម្មវិធីដំណើរការលឿនជាងមុន ៤០% និង បើកកាមេរ៉ាពីផ្ទាំង Lock ដើរលឿនជាងមុន ៧០% ហើយ Keyboard លោតចេញលឿនជាងមុន ៥០%។
ក្រៅពីមានបង្កើនល្បឿនដំណើរការប្រចាំថ្ងៃ iOS 12 ក៏បានកែប្រែមួយចំនួន រួមមាន Do Not Disturb, ការបង្ហាញលម្អិតពីរយៈពេលប្រើប្រាស់ iPhone និង ការដាក់បញ្ចូល Notification ជាក្រុមជាដើម។
--
ប្រភព៖ PhoneArena