ព្រឹកស្អែកសម្តេចតេជោ ហ៊ុ​ន សែន អញ្ជើញប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រជូនសិស្សមន្ត្រី និងកម្មសិក្សាការី

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃអង្គារ ៧រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨ស្អែកនេះ នឹងអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រជូនសិស្សមន្ត្រី និងកម្មសិក្សាការី នៃសាលាភូមិន្ទរដ្ឋបាល។ ពិធីនេះនឹងធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ។

សាលាភូមិន្ទរដ្ឋបាល គឺជាកន្លែងបណ្តុះបណ្តាលមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា មុនពេលពួកគេចេញទៅបម្រើការងារតាមក្រសួងស្ថាប័ននានា ក៏ដូចជាពង្រឹងសមត្ថភាពមន្ត្រីបន្ថែម ដើម្បីបម្រើការងារកាន់តែមានប្រសិទ្ធភាពខ្ពស់។ ការប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រនៅថ្ងៃស្អែកនេះ គឺជាការប្រគល់លើកទី២១ហើយ សម្រាប់សាលាភូមិន្ទរដ្ឋបាល ហើយពិធីនេះតែងតែត្រូវបានធ្វើឡើងក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន។
គ្រប់ពេលអញ្ជើញប្រគល់សញ្ញាបត្រ ឬវិញ្ញាបនបត្រ សម្តេចតេជោ ហ៊ុន សែន ដែលធ្លាប់ជាគ្រូបង្រៀននៅសាលាភូមិន្ទរដ្ឋបាលផងដែរនោះ តែងតែបានដាស់តឿន និងក្រើនរំលឹកទៅដល់សិស្ស និងសិក្ខាកាមទាំងអស់ ត្រូវប្រឹងប្រែងឲ្យអស់ពីលទ្ធភាព និងសមត្ថភាពបម្រើជាតិ និងប្រជាពលរដ្ឋ។ ក្នុងឱកាសនៃការប្រគល់វិញ្ញាបនបត្រនេះ សម្តេចតេជោ ហ៊ុន សែន ដែលជាមគ្គុទ្ទេសក៍ក្នុងការដឹកនាំនាវាកម្ពុជា ឆ្ពោះមករកការរីកចម្រើនដូចពេលបច្ចុប្បន្ន ក៏តែងតែបានចែករំលែកបទពិសោធន៍ការងារជាច្រើន ដើម្បីជាទុនដល់សិស្ស និងសិក្ខាកាម សម្រាប់យកទៅបម្រើការងារ។

សូមបញ្ជាក់ថា សិស្សដែលបានបញ្ចប់ការសិក្សាពីសាលាភូមិន្ទរដ្ឋបាលចេញទៅបម្រើការងារជូនជាតិ និងប្រជាពលរដ្ឋមានជាង ៦ពាន់នាក់។ សិស្សដែលបានបញ្ចប់ការសិក្សានេះរួមមាន៖ សិស្សមន្រ្តីជាន់ខ្ពស់ សិស្សមន្រ្តីមធ្យម សិស្សមន្រ្តីក្រមការ កម្មសិក្សាការីមន្រ្តីជាន់ខ្ពស់ កម្មសិក្សាការីមធ្យម និងសិក្ខាកាម៕
ព្រឹកស្អែកសម្តេចតេជោ ហ៊ុ​ន សែន អញ្ជើញប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រជូនសិស្សមន្ត្រី និងកម្មសិក្សាការី ព្រឹកស្អែកសម្តេចតេជោ ហ៊ុ​ន សែន អញ្ជើញប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រជូនសិស្សមន្ត្រី និងកម្មសិក្សាការី Reviewed by Laiheang Vobfm on 6/04/2018 Rating: 5
Powered by Blogger.