សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអាជ្ញាធររាជធានី-ខេត្ត រៀបចំកន្លែងហាត់ប្រាណសាធារណៈ សម្រាប់ប្រជាពលរដ្ឋ ឲ្យបានគ្រប់មូលដ្ឋា - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអាជ្ញាធររាជធានី-ខេត្ត រៀបចំកន្លែងហាត់ប្រាណសាធារណៈ សម្រាប់ប្រជាពលរដ្ឋ ឲ្យបានគ្រប់មូលដ្ឋា

04/06/2018
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃនេះ បានអំពាវនាវដល់អាជ្ញាធរនានា ឱ្យរៀបចំកន្លែងហាត់ប្រាណសាធារណៈ សម្រាប់ប្រជាពលរដ្ឋឱ្យបានគ្រប់មូលដ្ឋាន ដើម្បីលើកកម្ពស់សុខភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ និងមានលក្ខណៈរឹងមាំ។

ការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងក្នុងឱកាសសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញជាអធិបតីក្នុងពិធីបិទព្រឹត្តិការណ៍កីឡាជាតិលើកទី២ នៅពហុកីឡដ្ឋានជាតិអូរឡាំពិក ប្រទេសកម្ពុជា នាល្ងាចថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨នេះ បន្ទាប់ពីដំណើរការប្រកួតអស់រយៈពេល១១ថ្ងៃ។
សម្តេចបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំក៏សង្ឃឹមថា នៅតាមទីកន្លែងនានា ក្រៅពីការអប់រំ ការហាត់ប្រាណរបស់ប្រជាពលរដ្ឋ​ នៅតែមានសារសំខាន់ ដែលខ្ញុំបានអំពាវនាវម្តងហើយម្តងទៀត ឱ្យគ្រប់ទីប្រជុំគ្រប់ទីកន្លែងទាំងអស់ ទាំងនៅទីក្រុងទាំងនៅរាជធានី តាមបណ្តាខេត្ត និងទីប្រជុំជន ត្រូវរៀបចំឱ្យមានកន្លែងកីឡា ការហាត់ប្រាណដល់ប្រជាពលរដ្ឋរបស់យើង ដើម្បីកាត់បន្ថយជំងឺឈឺថ្កាត់ និងពង្រឹងកាយសម្បទារបស់ខ្លួន»។

សម្តេចតេជោ បានបន្តថា កីឡាមិនគ្រាន់តែជាបញ្ហាដាច់ដោយឡែក ឬសម្រាប់ប្រកួតប្រជែងនោះទេ តែការហាត់កីឡានេះក៏អាចទប់ស្កាត់ការឈឺថ្កាត់ជាពិសេសជំងឺបេះដូង និងជំងឺដាច់សរសៃឈាម ខួរក្បាល។ សម្តេចជំរុញដល់អាជ្ញាធរភូមិឃុំ ពង្រឹងសុខសន្តិភាពកាយសម្បទា របស់កុមារ យុវជន និងយុវវ័យរបស់កម្ពុជា ដែលការពង្រឹងនេះ មិនមែនរង់ចាំតែនៅសាលារៀននោះទេ។

ពាក់ព័ន្ធនឹងការលើកកម្ពស់វិស័យកីឡានេះដែរ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពិធីបិទកីឡានៅថ្ងៃនេះ ពិតជាសប្បាយរីករាយក្រោមសុខសន្តិភាពនៅទូទាំងប្រទេស។ សម្តេចតេជោ បានបញ្ជាក់ថា ការជ្រើសយកប្រធានបទប្រកួតកីឡាជាតិលើកទី២ «កីឡាដើម្បីសន្តិភាព និងការអភិវឌ្ឍ» គឺជាប្រធានបទមួយដ៏ត្រឹមត្រូវ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរព្រះគុណព្រះមហាក្សត្រខ្មែរ ដែលបានប្រទានភ្លើងគុប។ សម្តេចបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាជាតិ នឹងបន្តធ្វើនៅឆ្នាំ២០២០ និង២០២២។

ឈរលើទ្រឹស្តី «ហូបផ្លែឈើនឹកដល់អ្នកដាំ ហូបទឹកនឹកដល់ប្រភព» សម្តេចតេជោ ហ៊ុន សែន បានគោរពដឹងព្រះគុណ និងថ្លែងអំណរព្រះគុណដល់ព្រះបរមរតនកោដ្ឋ ដែលបានសាងសង់ពហុកីឡដ្ឋានជាតិ រួមនឹងហេដ្ឋរចនាសម្ព័ន្ធនានា បម្រើដល់ការប្រកួតកីឡា។ សម្តេចបានថ្លែងអំណរគុណដល់គ្រូបង្វឹក ថ្នាក់ដឹកនាំកីឡា កីឡាករ កីឡាការិនី ម្ចាស់ឧបត្ថម្ភ រួមទាំងអាជ្ញាធរខេត្តទាំងអស់ ដែលបានប្រឹងប្រែងរួមគ្នាធ្វើឲ្យព្រឹត្តិការណ៍កីឡាជាតិប្រព្រឹត្តិទៅបានដោយជោគជ័យ៕