«ទៅចុះនរកទៅ!» នេះគឺជាសម្ដីរបស់លោក ឌូតឺតេ ប្រាប់អ្នកជំនាញសិទ្ធិមនុស្ស UN - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

«ទៅចុះនរកទៅ!» នេះគឺជាសម្ដីរបស់លោក ឌូតឺតេ ប្រាប់អ្នកជំនាញសិទ្ធិមនុស្ស UN

03/06/2018
(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានប្រាប់អ្នកជំនាញផ្នែកសិទ្ធិមនុស្សម្នាក់ របស់អង្គការសហប្រជាជាតិ ​(UN) ដែលបាននិយាយថា ឯករាជ្យភាពនៃប្រព័ន្ធតុលាការ ហ្វីលីពីន កំពុងត្រូវបានគំរាមកំហែង ឱ្យទៅចុះនរក ហើយលោកក៏បានព្រមានអ្នកជំនាញរូបនេះផងដែរ កុំឱ្យលូកដៃចូលកិច្ចការផ្ទៃក្នុងប្រទេសរបស់លោក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារ ព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី០៣ ខែមិថុនា ឆ្នាំ២០១៨។
ការថ្លែងបែបនេះរបស់លោក ឌូតឺតេ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីយប់ថ្ងៃសៅរ៍ មុននឹងលោកបំពេញដំណើរ ទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសកូរ៉េខាងត្បូង។ ថ្លែងនាឱកាសនោះ ប្រធានាធិបតីហ្វីលីពីនរូបនេះ បានលើកឡើងដូច្នេះថា៖«ប្រាប់ គាត់ (លោក Diego García-Sayán) កុំឱ្យលូកដៃចូលកិច្ចការផ្ទៃក្នុងនៃប្រទេសរបស់ខ្ញុំ...បើមិនពុំដូចច្នោះទេ គាត់អាចទៅចុះនរក បាន»។

គួរបញ្ជាក់ថា​ ប្រតិកម្មរបស់លោក ឌូតឺតេ កើតមានឡើង បន្ទាប់ពីអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកលើឯករាជ្យភាពចៅក្រម និងមេធាវី លោក Diego García-Sayán បានកត់សម្គាល់ កាលពីថ្ងៃសុក្រថា ការបណ្ដេញចៅក្រមតុលាការកំពូល លោកស្រី Maria Lourdes Sereno ចេញពីតំណែងកាលពីខែឧសភា ដែលលោកឌូតឺតេផ្ទាល់ធ្លាប់ហៅថាជា «សត្រូវ» សម្រាប់ការបោះឆ្នោតប្រឆាំង នឹងសំណើដ៏ចម្រូងចម្រាស់ នៃរដ្ឋាភិបាលរបស់លោក គឺជាសារគំរាមកំហែងមួយដល់ចៅក្រមតុលាការកំពូល និងសមាជិកស្ថាប័ន យុត្តិធម៌ដទៃទៀតនៃប្រទេសហ្វីលីពីន៕