សម្តេចតេជោ ហ៊ុន សែន ប្រាប់អាជ្ញាធរជួយសម្រួលការលើស្លាកបក្ស និងការធ្វើសកម្មភាពនយោបាយរបស់បក្សនយោបាយ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្តេចតេជោ ហ៊ុន សែន ប្រាប់អាជ្ញាធរជួយសម្រួលការលើស្លាកបក្ស និងការធ្វើសកម្មភាពនយោបាយរបស់បក្សនយោបាយ

02/06/2018
(ត្បូងឃ្មុំ)៖ ជាថ្មីម្តងទៀត ពីលើវេទិកាសម្ពោធដាក់ឲ្យប្រើប្រាស់ ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងប្រធានគណបក្សប្រជាជនកម្ពុជាផងនោះ បានក្រើនរំលឹកដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវជួយសម្របសម្រួលដល់ការលើកស្លាកគណបក្ស និងការធ្វើសកម្មភាពនយោបាយ របស់គណបក្សដែលបានចុះឈ្មោះបោះឆ្នោត។
សម្តេចតេជោ បានបញ្ជាក់ថា នៅកន្លែងណាដែលគណបក្សប្រជាជនកម្ពុជា លើកស្លាកគណបក្សបាន ត្រូវអនុញ្ញាតឲ្យគណបក្សដទៃលើកបានដែរ។ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់អាជ្ញាធរដែរថា មិនត្រូវទៅរារាំងសកម្មភាពជួបជុំ ឬសំណេះសំណាលរបស់គណបក្សនយោបាយដទៃនោះឡើយ។

បើតាមសម្តេចតេជោ ហ៊ុន សែន ការចូលរួមសម្របសម្រួលរបស់អាជ្ញាធរ ក្នុងការធ្វើសកម្មភាពលើកស្លាកគណបក្ស ក៏ដូចជាការជួបជុំនានា របស់គណបក្សនយោបាយដទៃនេះ គឺជាការរួមចំណែកដើម្បីលើកកម្ពស់ បរិយាកាសនយោបាយនៅកម្ពុជា។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីបានពិនិត្យឃើញអាជ្ញាធរ នៅតាមបណ្តារាជធានី និងខេត្តមួយចំនួន បានព្យាយាមរារាំងការលើកស្លាក និងការជួបជុំរបស់គណបក្សនយោបាយដទៃ ក្រោមហេតុផលផ្សេងៗ៕