សម្តេចតេជោ ហ៊ុន សែន ផ្តល់អគារស្នាក់នៅ៣ខ្នង ស្មើនឹង៦០បន្ទប់ ដល់និស្សិតសាកលវិទ្យាល័យ «ហេង សំរិន ត្បូងឃ្មុំ» - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្តេចតេជោ ហ៊ុន សែន ផ្តល់អគារស្នាក់នៅ៣ខ្នង ស្មើនឹង៦០បន្ទប់ ដល់និស្សិតសាកលវិទ្យាល័យ «ហេង សំរិន ត្បូងឃ្មុំ»

02/06/2018
(ត្បូងឃ្មុំ)៖ ក្នុងឱកាសអញ្ជើញសម្ពោធទីស្នាក់ការគណបក្សប្រជាជនកម្ពុជាក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃសៅរ៍ ទី០២ ខែមិថុនា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានសម្រេចផ្តល់អគារស្នាក់នៅ៣ខ្នង ស្មើនឹង ៦០បន្ទប់ ជូននិស្សិតកំពុងសិក្សានៅសាកលវិទ្យាល័យ «ហេង សំរិន ត្បូងឃ្មុំ»។
ការសម្រេចផ្តល់នេះ បានធ្វើឡើងភ្លាមៗតបតាមសំណើផ្ទាល់របស់និស្សិតនៅពេលពួកគេឈរទទួលបដិសណ្ឋារកិច្ចដំណើររបស់សម្តេចតេជោ។ សម្តេចតេជោ ហ៊ុន សែន បានហៅការផ្តល់អគារនេះថា ជាការដោះស្រាយបញ្ហាដ៏ចាំបាច់របស់យុវជនកម្ពុជា។

សូមបញ្ជាក់ថា មកដល់ពេលបច្ចុប្បន្ននេះមានអគារសិក្សា អគារស្នាក់នៅជាច្រើនត្រូវបានសម្តេចតេជោ ហ៊ុន សែន ផ្តល់ជាបន្តបន្ទាប់ដល់សាលានានានៅទូទាំងប្រទេស ដើម្បីបំពេញតម្រូវការរបស់សិស្ស និស្សិត និងគ្រូៗ៕