ចាប់ខ្លួនបុរសខ្មែរម្នាក់ ក្រោយបង្ហោះ​ព័ត៌មាន​មិនពិត ប៉ះពាល់នាយករដ្ឋមន្ត្រី ថៃ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ចាប់ខ្លួនបុរសខ្មែរម្នាក់ ក្រោយបង្ហោះ​ព័ត៌មាន​មិនពិត ប៉ះពាល់នាយករដ្ឋមន្ត្រី ថៃ

01/06/2018
បុរស​ជនជាតិ​ខ្មែរ​ម្នាក់ ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​រាជធានី​ភ្នំពេញ​ បន្ទាប់​ពី​បង្ហោះ​ព័ត៌មាន​ក្លែងក្លាយ​អំពី​នាយក​រដ្ឋមន្ត្រី ថៃ តាម​អ៊ីនធឺណិត។
បុរសដែលត្រូវគេចាប់ខ្លួន ពាក់អាវពណ៌ផ្កាឈូក
ស្នងការ​រង​ថៃម្នាក់ បានឲ្យ​ដឹង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា នាយកដ្ឋាន​បង្ក្រាប​ឧក្រិដ្ឋកម្ម​បច្ចេកវិទ្យា​ថៃ បាន​ទទួល​ដីកា​ចាប់​ខ្លួន​ជន​សង្ស័យ ឈ្មោះ ហេង រតនៈ (Heng Ratanak) អាយុ ២១ ឆ្នាំ​ ជា​ជន​ជាតិ​ខ្មែរ​ កាល​ពី​ថ្ងៃ​ពុធ។ ជន​សង្ស័យរូប​នេះ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​បង្ហោះ​ព័ត៌មាន​ ដែល​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ ឬ​បង្ក​ឱ្យ​សាធារណជន​ភ័យ​ស្លន់​ស្លោ​ ក្រោម​ច្បាប់​ឧក្រិដ្ឋកម្ម​កុំព្យូទ័រ។

ប្រសិន​បើ​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ទោស​មែន នោះ​ជន​សង្ស័យឈ្មោះ ហេង រតនៈ អាច​នឹង​ត្រូវ​ជាប់​គុក​រហូត​ដល់ ៥ ឆ្នាំ និង​/ឬ ពិន័យ​ជា​ប្រាក់​រហូត​ដល់ ១០ ម៉ឺន​បាត។
ជាមួយ​គ្នា​នេះ ជន​ជាតិ​ថៃ ៦​នាក់​ផ្សេង​ទៀត​ក៏​ត្រូវ​បាន​ចាប់​ខ្លួន​ផង​ដែរ ក្រោយ​ចែក​ចាយ​បន្ត​ព័ត៌មាន​មិន​ពិត​នេះ។ ពួកគេ​ទាំង ៦​នាក់​បាន​សារភាព​ថា​ ខ្លួន​ពិត​ជា​បាន​ចែក​រំលែក​អត្ថបទ​នេះ​មែន ប៉ុន្តែ​មិន​មែន​ក្នុង​គោល​បំណង​អាក្រក់​​ណា​មួយ​នោះ​ទេ។

ទោះ​យ៉ាង​ណា​ក៏​ដោយ ប៉ូលិស​ឲ្យ​ដឹង​ថា ជន​សង្ស័យ​ទាំង ៦​នាក់​ត្រូវ​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ពីបទ​ឃោសនា ឬ​បញ្ជូន​ព័ត៌មាន​មិន​ពិត ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សន្តិសុខ និង​បង្ក​ចលាចល​ក្នុង​សង្គម។

គួរ​ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី ២៣ ខែ​ឧសភា​កន្លង​ទៅ ជន​សង្ស័យខាង​លើ​បាន​បង្ហោះ​ព័ត៌មាន​មិន​ពិត​មួយ​ទៅ​ក្នុង​គេហទំព័រ​របស់​ខ្លួន​ ឈ្មោះ "ratstas" ជា​ភាសា​ថៃ​ថា "នាយករដ្ឋមន្ត្រី​ថៃ​លោក Prayut Chan-o-cha បាន​ប្រាប់​ឲ្យ​ពល​រដ្ឋ​ចាក់​ទឹក​ជំនួស​សាំង​ ខណៈ​ពេល​ដែល​សាំង​ឡើង​ថ្លៃ​ខ្ពស់។" ផ្ទុយ​ទៅ​វិញ ការ​លើក​ឡើង​ដូច​នេះ ត្រូវ​បាន​នាយករដ្ឋមន្ត្រី​ថៃ ច្រាន​ចោល​ទាំង​ស្រុង៕
នាយករដ្ឋមន្ត្រី​ថៃ​លោក Prayut Chan-o-cha



ប្រភព៖ Bangkokpost