របាយការណ៍ពី Bloomberg បានឲ្យដឹងថា ព្រឹត្តិការណ៍ WWDC 2018 ដែលត្រៀមប្រព្រឹត្តិទៅនាថ្ងៃចន្ទនេះ Apple នឹងប្រកាសបង្ហាញមុខងារថ្មីឲ្យឈ្មោះ Digital Health ក្នុងប្រព័ន្ធប្រតិបត្តិ iOS 12 ជាការឆ្លើយតបចំពោះមតិលើកឡើងដែលចង់ឲ្យក្រុមហ៊ុនយក្សអាមេរិក ត្រូវមានទំនួលខុសត្រូវក្នុងការកាត់បន្ថយភាពញៀនលើឧបករណ៍របស់ខ្លួន ដោយអនុញ្ញាតឲ្យអ្នកប្រើអាចតាមដានពីចំនួនម៉ោងនៃការប្រើប្រាស់ឧបករណ៍ Apple។
ក៏មានណែនាំមុខងារ ARKit 2.0 ផ្តល់ឲ្យវិស្វករកម្មវិធីអាចពង្រឹងការបង្កើតកម្មវិធី AR អនុញ្ញាតឲ្យអ្នកលេងចូលរួមប្រកួតជាមួយគ្នាតាមរយៈ Virtual Background តែមួយ ពោលជាគោលបំណងអភិវឌ្ឍដ៏ធំមួយរបស់លោក Tim Cook កំពុងសម្លឹងឃើញទៅថ្ងៃមុខ។
អ្វីដែលសំខាន់ជាងនេះគឺការដាក់បង្ហាញនាឡិកា Apple Watch ស៊េរីថ្មី ដែលមានប្រភេទខ្សែ ៣៨ ម.ម និង ៤២ ម.ម ជាមួយអេក្រង់ពេញគែមសងខាងកាន់តែប្រណីតជាងមុន អមការបញ្ចូលនូវមុខងារថ្មីជាច្រើន ដែល Sabay នឹងលំអិតកាន់តែច្បាស់ការក្នុងថ្ងៃនោះផ្ទាល់តែម្តង។
ប្រភព៖ PhoneArena
