ក្តៅគគុក! មហាយក្ស​ចិន «ថ្កោលទោស​សហរដ្ឋអាមេរិក» ដែល​ចោទ​ចិនថា កំពុងបង្កើន​ឥទ្ធិពលយោធា​ នៅសមុទ្រ​ចិន​ខាងត្បូង... - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ក្តៅគគុក! មហាយក្ស​ចិន «ថ្កោលទោស​សហរដ្ឋអាមេរិក» ដែល​ចោទ​ចិនថា កំពុងបង្កើន​ឥទ្ធិពលយោធា​ នៅសមុទ្រ​ចិន​ខាងត្បូង...

01/06/2018
(ប៉េកាំង)៖ ក្រសួង​ការបរទេស​ចិន បានថ្កោលទោស​យ៉ាងខ្លាំងចំពោះ​សហរដ្ឋអាមេរិក សម្រាប់​ការអះអាងថា ចិនកំពុងធ្វើ​យោធានីយកម្មនៅក្នុងតំបន់​សមុទ្រចិន​ខាងត្បួង។ មិនតែប៉ុណ្ណោះ ទីក្រុងប៉េកាំង​ថែមទំាងចាត់ទុកថា សហរដ្ឋអាមេរិក ដូចជាចោរប្លន់​ដែលកំពុងលេង​សើចជាមួយ​ប៉ូលិស។​ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន CGTN នៅព្រឹកថ្ងៃសុក្រ ទី០១ ខែមិថុនា ឆ្នាំ២០១៨។
ប្រតិកម្មរបស់​ទីក្រុង​ប៉េកាំង កើតមានឡើងបន្ទាប់​ពីរដ្ឋមន្ត្រីការពារជាតិ​អាមេរិក លោក ចេមស៍ ម៉ាត់ទីស (James Mattis) កាលពី​ថ្ងៃអង្គារ​កន្លងទៅ បានអះអាងថា សហរដ្ឋអាមេរិក​នឹងបន្តធ្វើសមយុទ្ធ​នាវាចរ​តាមទម្លាប់​ នៅឯតំបន់​សមុទ្រចិន​ខាងត្បូង ជាពិសេស​នៅក្បែរដែនទឹក​ ដែលចិនចាត់ទុកថា​ជារបស់ខ្លួន និងកំពុងធ្វើ​យោធានីយកម្ម។​
ដោយឡែក​ថ្លែងសន្និសីទ​សារព័ត៌មាន​ដ៏ខ្លីមួយ នៅថ្ងៃព្រហស្បតិ៍​សប្ដាហ៍នេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ហួស ឈុនយីង (Hua Chunying) បានថ្កោលទោស​យ៉ាងខ្លាំង​ ចំពោះលើកឡើងនេះ​ដោយ​លោកស្រី បានគូសបញ្ជាក់​យ៉ាងដូច្នេះថា «សហរដ្ឋអាមេរិក​ដូចជា ចោរប្លន់ដែល​កំពុងប្រលែងលេង​ជាមួយ​ប៉ូលិស។ ពោលគឺតាម​ការពិតវត្តមាន​យោធា​អាមេរិក​ នៅក្នុងតំបន់​សមុទ្រចិន​ខាងត្បូងគឺ ធំជាង​ប្រទេស​ចិន និងបណ្ដាប្រទេស​ដទៃនៅជុំវិញសមុទ្រនេះ​រួមគ្នាទៅ​ទៀត។ ចំណែក​ឯ​ចិនវិញ​មិនមែនអ្នកដាក់​ពង្រាយអាវុធមុនគេ នៅតំបន់សមុទ្រ​ចិនខាងត្បូង​នោះទេ ហើយក៏មិនមែន​កំពុងចូលរួមក្នុង​សកម្មភាពយោធា​ដ៏ធំសម្បើមណា​មួយដែរ... ប៉ុន្តែ​ចិន​មាន​សិទ្ធិ ស្របច្បាប់​ក្នុងការដាក់​ពង្រាយ​យោធា ដើម្បីការពារ​ដែនកោះ​របស់​ខ្លួន»។
គួរបញ្ជាក់ថា នៅក្នុងសន្និសីទ​សារព័ត៌មាន​នោះ លោកស្រី Hua Chunying ក៏បានបញ្ចេញ​ប្រតិកម្មទៅនឹងការប្ដូរឈ្មោះ ទីបញ្ជាការ​កងទ័ពអាមេរិក​ប្រចាំតំបន់​ប៉ាស៊ីហ្វិក ទៅជាទីបញ្ជាការ​​កងទ័ពអាមេរិក​​ប្រចាំតំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific Command) ផងដែរ។ លោកស្រីថា រឿងប្ដូរ​ឈ្មោះមិនមែន​ជាបញ្ហានោះទេ តែសំខាន់​សហរដ្ឋអាមេរិក​គួរតែធ្វើសកម្មភាព​ប្រកបដោយ​លក្ខណៈ​ស្ថាបនា ក្នុងការ​ចូលរួមចំណែក​រក្សាសន្ដិភាព និងស្ថេរភាព​នៅ​ក្នុងតំបន់៕