លោក គីម ជុងអ៊ុន អះអាង​ថា «ឆន្ទៈរំសាយ​អាវុធ​នុយក្លេអ៊ែរ គឺពុំមាន​ការ​ប្រែប្រួល» - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

លោក គីម ជុងអ៊ុន អះអាង​ថា «ឆន្ទៈរំសាយ​អាវុធ​នុយក្លេអ៊ែរ គឺពុំមាន​ការ​ប្រែប្រួល»

01/06/2018
(ព្យុងយ៉ាង)៖ លោក គីម ជុងអ៊ុន បានបញ្ជាក់​ដោយផ្ទាល់​មាត់ថា ឆន្ទៈរបស់​កូរ៉េខាងជើង ក្នុងការរំសាយ​អាវុធ​នុយក្លេអ៊ែរ នៅ​ឧបទ្វីបកូរ៉េ​​គឺ​ពុំ​មានការប្រែប្រួល​ឡើយ។ នេះ​បើតាម​​សេចក្តីរាយការណ៍​របស់​ ទីភ្នាក់ងារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA ដកស្រង់ខ្លឹមសារ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃ​សុក្រ ទី០១ ខែមិថុនា ឆ្នាំ២០១៨។
ការបញ្ជាក់អះអាង​របស់ប្រមុខដឹកនាំ​កំពូល​កូរ៉េខាងជើង ត្រូវបាន​ធ្វើឡើង​ក្នុងឱកាស​ទទួលជួប​រវាង​លោក ជាមួយរដ្ឋមន្រ្តី​ការបរទេស​​រុស្ស៊ី​ លោក Sergei Lavrov ដែលបាន​មកបំពេញ​ទស្សនកិច្ច​រយៈពេល ០១ថ្ងៃគត់នៅ​រដ្ឋធានីព្យុងយ៉ាង កាលពី​ថ្ងៃព្រហស្បតិ៍​ម្សិលមិញ។ លោក គីម ក៏បានបង្ហាញ​ក្តីសង្ឃឹម​ផងដែរ​ថា ទំនាក់ទំនង​​កូរ៉េខាងជើង-អាមេរិក និងបញ្ហា​នៃ​លុបបំបាត់​អាវុធនុយក្លេអ៊ែរ​​ពីឧបទ្វីប​កូរ៉េ នឹងត្រូវដោះ​​​ស្រាយ​បានតាម​ដំណាក់​កាល តាមរយៈការស្វែង​រក​ដំណោះស្រាយ​ ដើម្បីបំពេញ​ផលប្រយោជន៍​ឲ្យគ្នាទៅវិញ​ទៅមក តាម​វិធីសាស្រ្ត​ថ្មី​នៅក្នុងសម័យ​កាលថ្មី និងនៅ​ក្រោម​ស្ថានការណ៍​ថ្មី។
ក្នុងជំនួបខាង​លើ លោក ស៊ឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov) ក៏បានជូនលិខិត​ផ្ទាល់ខ្លួនរបស់​ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ទៅកាន់​លោក គីម ផងដែរ​។ ក្រៅពី​នេះ​លោក Lavrov និង​លោក គីម ក៏បានពិភាក្សា​អំពីការបន្តអភិវឌ្ឍន៍ នៃ​ទំនាក់ទំនង​ទ្វេភាគី ព្រមទាំង​កិច្ចសហប្រតិបត្តិការ​ផ្នែកនយោ​បាយ​ និងសេដ្ឋកិច្ច​ឲ្យកាន់តែជិតស្និទ្ធ​ថែម​ទៀត៕