ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន៖ ដើម្បីលើកកម្ពស់សេរីភាពកុមារនៅកម្ពុជា យើងត្រូវរួមគ្នាទប់ស្កាត់គ្រោះថ្នាក់ការងារ និងភាពងាយរងគ្រោះ ពិសេសពលកម្មលើកុមារ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន៖ ដើម្បីលើកកម្ពស់សេរីភាពកុមារនៅកម្ពុជា យើងត្រូវរួមគ្នាទប់ស្កាត់គ្រោះថ្នាក់ការងារ និងភាពងាយរងគ្រោះ ពិសេសពលកម្មលើកុមារ

31/05/2018
(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងឲ្យដឹងថា ដើម្បីលើកកំពស់សិទ្ធិសេរីភាពកុមារ នៅទូទាំងប្រទេស និងលើកពិភពលោកនោះ យើងត្រូវរួមគ្នាទប់ស្កាត់គ្រោះថ្នាក់ការងារកុមារ និងភាពងាយរងគ្រោះលើកុមារ ស្របតាមប្រធានបទ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១ មិថុនា គឺទប់​ស្កាត់​គ្រោះថ្នាក់ការងារ និង​ភាពងាយ​រងគ្រោះ​ផ្នែក​សុខភាព​ សម្រាប់កម្មករ និយោជិតវ័យក្មេង។
លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់បែបនេះ ខណៈលោកស្រីបានអញ្ជើញជាតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃម្ពុជា ចូលរួមក្នុងពិធីប្រារព្ធទិវាពិភពលោក ប្រឆាំងពលកម្មកុមារអន្ដរជាតិ ១មិថុនា ឆ្នាំ២០១៨ នាមជ្ឈមណ្ឌកោះពេជ្រ នៅថ្ងៃទី ៣១ ឧសភា ឆ្នាំ២០១៨។
ពិធីខាងលើនេះ ក៏មានការអញ្ជើញចូលរួមពី លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងមានកាចូលរួមយ៉ាងច្រើនកុះករពីមន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស កុមារគ ថ្លង់ ច្រើនរូបទៀត ។
លោកស្រី ម៉ែន សំអន បានថ្លែងបញ្ជាក់ថា ភាពក្រីក្រ និង​ការយល់ ​ដឹង​របស់​សហគមន៍​ដែល​មាន​កម្រិត​ទាប គឺ​ជា​មូល​ហេតុ​​​ចម្បង​ដែលនាំឱ្យមានពលកម្មកុមារ។ ម៉្យាង​ទៀត ក្រុម​គ្រួសារ​ក្រី​ក្រ​ដែល​ខ្វះធនធាន ខ្វះ​ជំនាញ មាន​ការអប់រំទាប និង​មាន​ប្រាក់​ចំណូល​តិចជា​មុខ​សញ្ញា ក្នុងការប្រើប្រាស់ពលកម្មកុមារ ដើម្បី​ទ្រទ្រង់​​​ជីវភាព​រស់​​នៅ​ប្រចាំ​ថ្ងៃ​របស់​​ពួកគេ។ ដោយសារមូលហេតុនេះ គេ​សង្កេតឃើញ​ពលកម្ម​​កុមារ​នៅ​តែ​មាន​​​ក្នុងតំបន់មួយចំនួនកម្ពុជា។
លោកស្រី ម៉ែន អំអន បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានចាត់ទុកការលុបបំបាត់ពលកម្មកុមារ ជាបញ្ហា​អាទិភាព​​​មួយដ៍ធំបំផុត ក្នុងចំណោមអត្ថិភាពជាច្រើនទៀត​។ ដើម្បី​ចាត់​វិធានការ​ឱ្យមាន​ប្រសិទ្ធភាព ក្រសួង​​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ពង្រឹង​​ការទប់ស្កាត់ ការប្រើប្រាស់ពលកម្មកុមារ ដោយ​ផ្តោត​លើ​គោលការណ៍​ចម្បង​៣ គឺ៖ ការដកហូតកុមារ ពីទម្រង់​ធ្ងន់ធ្ងរ​ នៃពលកម្មកុមារ ដើម្បី​ឱ្យ​កុមារ​​​ទទួល​​បានការអប់រំបណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ និងសមាហរណកម្ម កុមារ​ទៅ​ក្នុងសង្គម។ កិច្ច​សហការ​ជាមួយ​សង្គមស៊ីវិល ​និង​ការប្រយុទ្ធ​ប្រឆាំង​ការជួញ​ដូរ​ស្រ្តី និងកុមារ លើក​កម្ពស់​​ការងារ​សមរម្យ និង​សុវត្ថិភាព​ការងារ​​កុមារ។
លោករដ្ឋមន្ត្រី វង សូត្រ បានថ្លែងបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលបានអនុម័តផែនការ សកម្មភាព​​​ជាតិ​​​ស្តីពី​ការកាត់​បន្ថយពលកម្មកុមារ និង​ការលុប​បំបាត់​ទម្រង់​ធ្ងន់​​ធ្ងរ​នៃ​ពលកម្ម​​កុមារ (២០១៦ -២០២៥ ) កាល​ពី​​ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ​២០១៦ ដែល​​ជាផែនទីបង្ហាញផ្លូវ និងជាឯកសារបច្ចុប្បន្នកម្មទៅលើ ផែនការ​សកម្មភាព​​​ជាតិ ស្តីពីការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុត នៃពលកម្មកុមារ (២០០៨​-​២០១២)។
លោករដ្ឋមន្ត្រីបន្តថា រាជរដ្ឋាភិបាល​កម្ពុជាបាន​បង្កើត​​​​គណៈ​កម្មាធិការជាតិ​ប្រឆាំង​ពលកម្ម​កុមារ កាលពីថ្ងៃទី​១៧​ ខែវិច្ឆិកា ឆ្នាំ២០១៦ ដែលដឹកនាំ​ដោយ​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ដើម្បីជំរុញ​ការអនុវត្ត​គោល​នយោបាយ ផែនការ​សកម្មភាពជាតិ បទដ្ឋាន​​ច្បាប់ បទប្បញ្ញត្តិ​​ទាំង​ឡាយ​ដែល​​ពាក់​ព័ន្ធ​នឹង​ការលុបបំ​បាត់​ទម្រង់​ធ្ងន់​​​ធ្ងរ​​បំផុត នៃ​ពលកម្មកុមារ ពិនិត្យ​តាមដាន និង​វាយតម្លៃ​លើ​ការអនុវត្ត​អនុសញ្ញា នៃអង្គការពលកម្មកុមារ និង​សហការ ជាមួយ​ក្រុមប្រឹក្សាជាតិ​កម្ពុជា​ដើម្បី​កុមារ ​អនុវត្ត​អនុសញ្ញា​ស្តីពី​សិទ្ធិកុមារតែម្ដង។
ឆ្លៀតក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ក៏បានកោតសរសើរដល់រដ្ឋមន្រ្តី វ​​ង សូត ដែលបានចេញសេចក្តីប្រកាសព័ត៌មានថ្កោលទោស ទៅដល់ស្រ្តីម្នាក់ ដែលបានប្រើអំពើហិង្សា ទៅលើក្មេងស្រី អាយុ១៦ឆ្នាំ នៅខណ្ឌពោធិ៍សែនជ័យផងដែរ។ ការប្រកាសថ្កោលទោស របស់លោករដ្ឋមន្រ្តី នាពេលនេះ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងពាក់ព័ន្ធ បាននឹងកំពុងតែយកចិត្តទុកដាក់ខ្លាំងទៅការសិទ្ធិសេរីភាពរបស់ កុមារនៅទូទាំងប្រទេសកម្ពុជា៕