លោក ម៉ូន ជែអ៊ីន ប្រហែល​ជាអាច​លេចមុខ​ក្នុងជំនួប ត្រាំ-គីម នៅ​សិង្ហបុរី​នាថ្ងៃទី១២ ខែមិថុនា! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

លោក ម៉ូន ជែអ៊ីន ប្រហែល​ជាអាច​លេចមុខ​ក្នុងជំនួប ត្រាំ-គីម នៅ​សិង្ហបុរី​នាថ្ងៃទី១២ ខែមិថុនា!

31/05/2018
(​សេអ៊ូល)៖ ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូន ជេអ៊ីន ប្រហែលជា​អាចនឹងធ្វើដំណើរ​ទៅកាន់ប្រទេស​សិង្ហបុរី​នៅខែ​ក្រោយនេះ ដើម្បីចូលរួម​កិច្ចប្រជុំត្រីភាគី​ជាមួយសមភាគី​របស់លោក គឺលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន។ នេះបើតាម​មន្ត្រីវិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង​ម្នាក់ ដកស្រង់ដោយ​ទីភ្នាក់ងារសារព័ត៌មាន​ យ៉ុនហាប់ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែឧសភា ឆ្នាំ២០១៨។
យោងតាម​មន្ត្រីខាងលើ​ដដែលក្នុងលក្ខខណ្ឌ​មិនបញ្ចេញ​ឈ្មោះ ទីក្រុង​វ៉ាស៊ីនតោន និងទីក្រុង​ព្យុងយ៉ាង បច្ចុប្បន្នអាច​កំពុងពិចារណាប្រកាសបញ្ចប់​សង្រ្គាមកូរ៉េទាំងស្រុង​ ជាមួយការបិទបញ្ចប់​កម្មវិធីអាវុធនុយក្លេអ៊ែរ​ របស់​កូរ៉េខាងជើង។ តែទោះ​យ៉ាង​នេះក្ដី មន្ត្រីរូបនេះ​ក៏បានបញ្ជាក់​ដែរថា មកទល់​ពេល​នេះ មិនទាន់​មានការ​សម្រេចចិត្ត​ណាមួយ​ថា លោក មូន ជែអ៊ីន នឹងចូលរួម​ក្នុងជំនួបជា​មួយលោក គីម និង​លោក ត្រាំ នៅសិង្ហបុរី​នោះទេ ដោយគ្រាន់តែ​ឱ្យដឹងថា លោក មូន​ នឹងចូលរួម បើសិនជាមាន​ការអញ្ជើញពី​សហរដ្ឋអាមេរិក និង​កូរ៉េខាងជើង។
គួរបញ្ជាក់ថា បើគ្មានអ្វីប្រែប្រួលទេ លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន នឹងត្រូវជួបមុខគ្នាជាប្រវត្តិសាស្ត្រក្នុងកិច្ចប្រជុំកំពូល អាមេរិក-​កូរ៉េខាងជើង ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែមិថុនា ខាងមុខនេះក្នុងប្រទេសសិង្ហបុរី៕