កាលពីដើមខែកន្លងទៅ OnePlus បានរៀបចំការប្រៀបធៀបសមត្ថភាពកាមេរ៉ាមួយ ដើម្បីផ្សាយអំពីចំណុចខ្លាំងនៃកាមេរ៉ារបស់ OnePlus 6។ ស្មាតហ្វូនថ្មីនេះត្រូវបានដាក់ប្រកួតជាមួយ iPhone X, Galaxy S9+ និង Pixel 2។
ការប្រៀបធៀបនេះធ្វើឡើងជាលក្ខណៈ Blind Test ដោយមិនបង្ហាញថារូបភាពថតចេញពីស្មាតហ្វូនណាមួយនោះទេ និងឲ្យអ្នកលេងអ៊ីនធឺណិតធ្វើការបោះឆ្នោត។ គេបានប្រៀបធៀបលើការថត Portrait នៅទីខ្វះពន្លឺ, ថត Portrait នៅខាងក្រៅ, ថតក្នុងស្ថានភាពខ្វះពន្លឺ និង ថតពេលថ្ងៃ។ លទ្ធផលត្រូវបានបង្ហាញចេញនៅចុងខែនេះ ដោយ OnePlus 6 ទទួលបានលេខមួយ ត្រឹមមួយដង ពីការធ្វើតេស្តទាំង ៤ ប្រភេទ។ តាមដានលទ្ធផលខាងក្រោម៖
ការតេស្តថត Portrait នៅទីខ្វះពន្លឺ OnePlus 6 នាំមុខគេ តាមពីក្រោយដោយ Pixel 2
ពេលថតនៅពេលថ្ងៃ OnePlus 6 ឈរនៅលេខពីរ និងត្រូវនាំមុខដោយ iPhone X
ចំពោះការថតនៅក្នុងស្ថានភាពខ្វះពន្លឺវិញ Pixel 2 ជាអ្នកនាំមុខ និង OnePlus 6 តាមពីក្រោយ
ចុងក្រោយការថត Portrait នៅខាងក្រៅ Galaxy S9+ ធ្វើបានល្អជាងគេ
ប្រភព៖ GSMarena