សភាជាន់ខ្ពស់​សហព័ន្ធ​រុស្ស៊ី «អញ្ជើញ​មេ Facebook ចូល​ស្រាយ​បំភ្លឺ» ទាំងមិន​ច្បាស់ថា ស្ថាបនិក​រូបនេះព្រម​ទៅឬអត់... - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សភាជាន់ខ្ពស់​សហព័ន្ធ​រុស្ស៊ី «អញ្ជើញ​មេ Facebook ចូល​ស្រាយ​បំភ្លឺ» ទាំងមិន​ច្បាស់ថា ស្ថាបនិក​រូបនេះព្រម​ទៅឬអត់...

31/05/2018
(ម៉ូស្គូ)៖ សភាជាន់ខ្ពស់​នៃសហព័ន្ធ​រុស្ស៊ី បានអញ្ជើញ​បិតាស្ថាបនិក នៃបណ្តាញសង្គម​យក្ស Facebook លោក ម៉ាក ហ្សាក់ខឺប៊ឺក ឲ្យចូលស្រាយ​បំភ្លឺ​ចំពោះ​សមាជិក​សភា​​ទាំងអស់ ដែលអាចពាក់ព័ន្ធទៅនឹង​ ការ​បែកធ្លាយឯកសារ​សម្ងាត់ ខណៈសេដ្ឋីវ័យ​ក្មេងរូប​នេះ ធ្លាប់បានឆ្លងកាត់​ការស្រាយបំភ្លឺ​ក្នុងសភា​អាមេរិក និងសហភាព​អឺរ៉ុបរួច​ទៅហើយ ប៉ុន្តែគេនៅ​មិនច្បាស់ថា តើលោក ម៉ាក នឹងព្រមតាម​ការអញ្ជើញនេះ ឬក៏អត់នោះ​ឡើយ។ នេះ​បើតាម​​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​​ព័ត៌មានចិន ស៊ីនហួរ នាយប់​ថ្ងៃ​ពុធ ទី៣០ ខែមិថុនា ឆ្នាំ២០១៨។
ប្រធានសភា​ជាន់ខ្ពស់​រុស្ស៊ី លោកស្រី Valentina Matvienko បានថ្លែង​ប្រាប់​សារព័ត៌មាន TASS របស់រុស្ស៊ី​យ៉ាង​ដូច្នេះថា «យើងបាន​អញ្ជើញរូបគាត់​​រួចមកហើយ ហើយយើងនឹង​ព្យាយាមរៀបចំ​ សម្រាប់ដំណើរមក​ដល់​របស់គាត់។ ចំពោះបញ្ហាថាតើ គាត់មក ឬមិនមកទីនេះនោះ គឺជាសំនួរ​ផ្សេងទៀត»។
គួរបញ្ជាក់ថា ការឈានដល់​ការដាក់លិខិត​អញ្ជើញ​មេ Facebook ឲ្យធ្វើដំណើរ​មកកាន់​ប្រទេស​រុស្ស៊ីនេះ គឺធ្វើឡើងតបតាម​ការអំពាវនាវរបស់​សមាជិកសភា​ជាន់ខ្ពស់រុស្ស៊ី លោក Anton Belyakov។ លោក Anton អះអាងថា មហាសេដ្ឋីវ័យក្មេង​ នឹងបង្ហាញ​មុខចំពោះ​អង្គសភារុស្ស៊ី នៅក្នុងព្រឹត្តិការណ៍មួយ ដែលអាច​ឲ្យយើង​ទាំងអស់​គ្នា​ជាសមាជិកសភា ​ធ្វើការ​សួរសំនួរទៅ​រូបលោក ម៉ាក៕