គ្រាប់កាំ​ភ្លើងត្បាល់ «ហោះចេញ​ពីតំបន់​ហ្គាហ្សា ធ្លាក់ចូល​ទឹកដី​អ៊ីស្រាអែល» - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

គ្រាប់កាំ​ភ្លើងត្បាល់ «ហោះចេញ​ពីតំបន់​ហ្គាហ្សា ធ្លាក់ចូល​ទឹកដី​អ៊ីស្រាអែល»

29/05/2018
(ហ្សេរុយសាឡឹម)៖ យោធាអ៊ីស្រាអែលនា​ថ្ងៃអង្គារនេះ បានឲ្យដឹងថា ការវាយប្រហារ​ដោយកាំភ្លើងត្បាល់ ត្រូវបានធ្វើឡើងពី​តំបន់​​ហ្គាហ្សា​របស់​ប៉ាឡេស្ទីន។ នេះបើតាម​ការដកស្រង់ការ​ផ្សាយចេញពី​ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី២៩ ខែឧសភា ឆ្នាំ២០១៨។
យោងតាម​សេចក្តីថ្លែងការណ៍របស់អ្នក​នាំពាក្យអ៊ីស្រាអែល ​កាលពីព្រឹក​​ថ្ងៃអង្គារនេះ គ្រាប់កាំភ្លើងត្បាល់​ប្រមាណ ២៥គ្រាប់ ត្រូវបាន​ផ្លោង​​ចូលមកកាន់ទឹកដី​​ភាគខាងត្បូង​នៃប្រទេស​អ៊ីស្រាអែល ប៉ុន្តែពុំបានបណ្តាល​​ឲ្យមានមនុស្សរង​គ្រោះឡើយ ខណៈដែល​គ្រាប់ភាគច្រើន ត្រូវ​បានបាញ់​ស្ទាក់ដោយប្រព័ន្ធប្រឆាំង​គ្រាប់រ៉ុក្កែត Iron Dome របស់​អ៊ីស្រាអែល។
មកទល់​ពេលនេះ មិនទាន់មាន​ក្រុមណាមួយ ​បានចេញមុខទទួលខុស​ត្រូវចំពោះការវាយ​ប្រហារខាងលើ​នៅឡើយទេ ប៉ុន្តែអាជ្ញាធរ​អ៊ីស្រា​អែល បានដាក់ការ​សង្ស័យទៅ​លើក្រុមជីហាដ​​របស់ប៉ាឡេស្ទីន មានមូលដ្ឋាន​នៅហ្គាហ្សា ដែលបានបាត់បង់​សមាជិក​របស់ខ្លួន នៅពេល​​​អ៊ីស្រាអែល បានបើកការ​វាយប្រហារទៅ​លើមូលដ្ឋាន​អង្កេតការ​ណ៍យោធា​មួយ កន្លែងនៅ​តំបន់​ហ្គាហ្សា។
គួរជម្រាបថា ហេតុការណ៍នេះ​បានកើតមាន​ឡើង បន្ទាប់ពីការផ្ទុះ​ភាពតានតឹង​យ៉ាងក្តៅគគុក នៅ​ឯខ្សែបន្ទាត់​ព្រំដែនដែល​ខណ្ឌចែកតំបន់​ហ្គាហ្សា និងអ៊ីស្រាអែល ​ក្នុង​អំឡុង​ពេល​​ប៉ុន្មានខែចុង​ក្រោយនេះ។ ​គិតមក​ទល់​ពេលនេះ ទាហាន​អ៊ីស្រាអែល បានផ្តាច់ជីវិត​ជនជាតិប៉ាឡេ​​ស្ទីន​​យ៉ាងតិច ១០០នាក់ នៅហ្គាហ្សា ចាប់តាំង​ពីការ​ធ្វើ​បាតុកម្ម​ជារៀងរាល់​សប្តាហ៍ ដែលបានចាប់​ផ្តើមឡើងជា​លើកដំបូង​ កាលពីចុង​ខែ​មីនា​៕