មហា​យក្សចិន «អញ្ជើញ​គ្រប់គ្នាឡើង​ទៅស្ថានីយ​អវកាស​ CSS» ព្រោះវា​មិនមែនជា​របស់ចិន​តែ​ឯងនោះទេ... - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

មហា​យក្សចិន «អញ្ជើញ​គ្រប់គ្នាឡើង​ទៅស្ថានីយ​អវកាស​ CSS» ព្រោះវា​មិនមែនជា​របស់ចិន​តែ​ឯងនោះទេ...

29/05/2018
(វីយែន)៖ មហាយក្សចិន​បានប្រកាសបើក​ទទួលស្វាគមន៍​ ដល់រាល់សមាជិក​នៃអង្គការ​សហប្រជាជាតិ ក្នុងការចូលរួម​សហការ​ប្រើប្រាស់​រួម​​គ្នា នូវស្ថានីយ​អវកាសចិន CSS (China Space Station) ដែលគ្រោងនឹង​ធ្វើឡើងនា​ពេលប៉ុន្មាន​ឆ្នាំ ខាងមុខ។ នេះបើតាមការ​ដកស្រង់ការផ្សាយ​ចេញពី​ ទីភ្នាក់ងារ​​ព័ត៌​មានចិន ស៊ីនហួរ នៅយប់ថ្ងៃអង្គារ ទី២៩ ខែឧសភា ឆ្នាំ២០១៨។
ការប្រកាស​ខាងលើនេះ ត្រូវបានធ្វើឡើង​ដោយឯកអគ្គ​រដ្ឋទូតចិន​ប្រចាំ UN លោក ស៊ី ចុងជុន (Shi Zhongjun) ដែលបាននិយាយ​យ៉ាងដូច្នេះថា «ស្ថានីយ CSS ពុំ​ត្រឹមជាកម្ម​សិទ្ធិ​របស់ចិនតែម្នាក់ឯង​ប៉ុណ្ណោះទេ តែវាក៏ជារបស់​ពិភពលោក​ទាំងមូល​ផងដែរ»។ លោក Shi បានបន្តថា រាល់ប្រទេស​ទាំង​អស់​ ដោយមិនខ្វល់ពី​ទំហំ និងកម្រិតនៃការអភិវឌ្ឍ​របស់ពួកគេ​ឡើយ គឺអាចចូលរួម​ក្នុងកិច្ចសហប្រតិបត្តិការ​ដោយស្មើភាពគ្នា​បាន។
គួរជម្រាបថា ស្ថានីយ CSS ត្រូវគេរំពឹងថា នឹង​​បាញ់បញ្ជូន​ទៅកាន់ទីអវកាស​នៅឆ្នាំ២០១៩ ហើយចាប់​ផ្តើមការដំឡើង​នៅឆ្នាំ២០២០ និង​អាច​ធ្វើប្រតិបត្តិការ​ដោយដៃពេញ​ជើង​បាន​នៅឆ្នាំ២០២២។ យ៉ាងណា​មិញ សម្រាប់​ជំហាន​ដំបូង CSS នឹងមានចំណុះ​អាចផ្ទុកអវកាសយានិក​បានត្រឹម ០៣នាក់ ប៉ុណ្ណោះក្នុងពេលជាមួយ​គ្នា៕