ភ្នំភ្លើង​លើ​កោះហាវ៉ៃ​​ផ្ទុះឡើង​​សាជាថ្មី និងជះ​កម្អែរយ៉ាងខ្លាំងក្លា​ឡើង​លើផ្ទៃអាកាស កម្ពស់ជិត​១០​គីឡូម៉ែត្រ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ភ្នំភ្លើង​លើ​កោះហាវ៉ៃ​​ផ្ទុះឡើង​​សាជាថ្មី និងជះ​កម្អែរយ៉ាងខ្លាំងក្លា​ឡើង​លើផ្ទៃអាកាស កម្ពស់ជិត​១០​គីឡូម៉ែត្រ!

18/05/2018
(អាមេរិក)៖ ភ្នំភ្លើង​គីឡូអៀ (Kilauea) នៅរដ្ឋហាវ៉ៃ​​​របស់​សហរដ្ឋអាមេរិក បានផ្ទុះសាជាថ្មី​ម្តងទៀត ដោយជះកម្អែរផេះ​​យ៉ាងក្រាស​ឃ្មឹកឡើង​ទៅលើ​ផ្ទៃអាកាស​កម្ពស់ជិត ១០គីឡូម៉ែត្រ ដែលជាហេតុធ្វើ​ឲ្យអាជ្ញាធរ​ក្នុងតំបន់ធ្វើការណែនាំ​ក៏ដូចជាទទូច​ឲ្យ​​ប្រជាពលរដ្ឋ​កុំឲ្យចាកចេញទៅ​ក្រៅលំនៅឋានឲ្យ​សោះ។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញ​ពី ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃសុក្រ ទី១៨ ខែឧសភា ឆ្នាំ២០១៨។
បើតាមទីភ្នាក់ងារ​ឃ្លាំមើលសកម្មភាព​ភ្នំ​ភ្លើង​កោះហាវ៉ៃ HVO បានឲ្យដឹងថា បន្ទុះភ្នំភ្លើងនេះ​​បានបង្កឲ្យមាន​ដុំពពកដ៏ធំ​សម្បើមមួយ ដែល​​មាន​​កម្ពស់ដល់​ទៅ ៩,១០០ម៉ែត្រ ហើយកំពុងរសាត់ទៅភាគ​អាគ្នេយ៍។ ភ្លាមៗក្រោយ​ពីវាបានផ្ទុះ ទីភ្នាក់ងារ​ការពារជនស៊ីវិល​ នៃកោះហាវ៉ៃ​បាន​ទទូចឲ្យ​ប្រជាពលរដ្ឋ​ស្វែងរក​កន្លែងសុវត្ថិភាព​ដើម្បីជ្រកកោន និងកុំចេញ​ទៅខាងក្រៅ ដោយសារ​តែកម្អែរផេះ នឹងគ្របដណ្តប់​ពី​លើតំបន់​នៅ​ជុំវិញ​​នោះ។
គួរជម្រាបថា ការផ្ទុះ​លើកនេះ​បានកើតមាន​ឡើង ​​​នៅពីរសប្តាហ៍​បន្ទាប់​ពី​គ្រោះ​រញ្ជួយដី​មួយកម្រិត ៦.៩រ៉ិចទ័រ បានវាយប្រហារ​កោះហាវ៉ៃ ​បានបណ្តាល​ឲ្យភ្នំភ្លើង Kilauea ផ្ទុះឡើង​ម្តងរួច​ទៅហើយ និងប​ង្កឲ្យមាន​សកម្មភាព​ភ្នំភ្លើង ដែលបានបង្ហូរ​កម្អែរភ្លើង ទៅ​កាន់​​សហ​គមន៍​នានា​ដែលនៅ​​ក្បែរនោះ ដោយបំផ្លាញលំនៅឋាន​ចន្លោះពី ២០ ទៅ ៣០ខ្នង ព្រមទាំងបង្ខំឲ្យ​មានការជម្លៀសខ្លួន​មនុស្សជាច្រើន​នាក់៕