ពិសេសបំផុត! ៣ខេត្តនេះ ទទួលធ្វើ Passport មិនបាច់ឡើងមកភ្នំពេញទេ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ពិសេសបំផុត! ៣ខេត្តនេះ ទទួលធ្វើ Passport មិនបាច់ឡើងមកភ្នំពេញទេ

17/05/2018
ដំណឹង​ល្អ​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​ ដែល​រាជរដ្ឋា​ភិបាល​កម្ពុជា ​បាន​សម្រេច​ដាក់​ឲ្យ​ដំណើរការ​ពង្រីក​សាខា​ផ្តល់​សេវា​លិខិត​ឆ្លងដែន​ (Passport) ធម្មតា​គំរូ​ថ្មី នៅ​តាម​ខេត្ត​ចំនួន៣​ទៀត រួមមាន ​ខេត្ត​បាត់ដំបង បន្ទាយមានជ័យ និង​កោះកុង។
​បើតាម​សេចក្តី​ជូន​ដំណឹង​របស់​អគ្គ​នាយកដ្ឋាន​អត្ត​សញ្ញាណកម្ម​ នៅថ្ងៃ​ទី១៧ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ ឲ្យ​ដឹងថា​ អាសយដ្ឋាន​សាខាផ្តល់​សេវាលិខិត​ឆ្លងដែន​ធម្មតា​គំរូ​ថ្មី នៅតាម​ខេត្ត​ចំនួន​៣​ខាងលើនេះ រួមមាន៖

  • ខេត្ត​បាត់ដំបង៖ នៅ​ដីឡូតិ៍​លេខ F29 ភូមិ​ជំនីក ឃុំ​អន្លង់វិល ស្រុក​សង្កែ។ ទូរសព្ទ​ទំនាក់​ទំនង៖ ០៧០ ៨៦៨ ៦៨៨។
  • ខេត្ត​បន្ទាយ​មានជ័យ៖ ផ្ទះលេខ៥២-៥៤ ភូមិ​គីឡូម៉ែត្រលេខ៤ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត។ ទូរសព្ទ​ទំនាក់ទំនង៖ ០៦១ ២១១ ១៩៨។
  • ខេត្ត​កោះកុង៖ ស្ថិត​នៅភូមិ​លេខ៤ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ។ ទូរសព្ទ​ទំនាក់ទំនង៖ ០៨១ ៨៤៤ ៨១២។

​ការ​ដាក់​ឱ្យ​ដំណើរការ​សាខា​ទាំង៣​ខាងលើ​នេះ ​ដើម្បី​លើក​កម្ពស់​ការ​ផ្តល់​សេវាលិខិត​ឆ្លងដែន​ធម្មតា​ជូន​ប្រជាពលរដ្ឋ​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព និង​ឆាប់រហ័ស ដែល​នឹង​ចាប់​ផ្តើម​អនុវត្តចាប់ពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ​២០១៨​ខាងមុខនេះ​៕