២ថ្ងៃ ក្រោយព្រះរាជពិធីចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទើបបានបញ្ចប់ទៅ ក្រដាសប្រាក់២ម៉ឺនរៀល គំរូថ្មី នឹងសម្រេចឲ្យចរាចរចាប់ពីថ្ងៃនេះទៅ។
មិនត្រឹមតែជាធនប័ត្រគំរូថ្មីតែប៉ុណ្ណោះទេ តែក្រដាសប្រាក់២០០០០រៀលនេះ មានលក្ខណៈពិសេស១ចំណុច គឺនៅផ្នែកខាងឆ្វេងមាន លេខ “20000” ព្រាលៗ បោះពុម្ពតាមបន្ទាត់បញ្ឈរ ព្រមទាំងមាន និមិត្តសញ្ញាពិសេសសម្រាប់ជន ពិការភ្នែក នៅពីក្រោមនោះ។
រីឯនៅកៀនខាងឆ្វេង មានបន្ទះ ហូឡូក្រាមទំហំ ១០មម ប្រកបដោយបច្ចេកទេសទំនើប ស្តង់ដារកម្រិតខ្ពស់កាត់ទទឹងក្រដាសប្រាក់ ពីលើដល់ក្រោម។ នេះបើយោងតាមសេចក្ដីជូនដំណឹង របស់ធនាគារ ជាតិ នៃកម្ពុជា អនុលោមតាមអនុក្រឹត្យលេខ ៦២ អនក្រ.បក របស់រាជរដ្ឋាភិបាលកម្ពុជា។
សូមមើលពីលក្ខណៈពិសេសនៃក្រដាសប្រាក់២ម៉ឺនរៀលដូចខាងក្រោមនេះ៖
