ទុក្ខជាន់លើទុក្ខស្ត្រីអ្នកលក់បបរម្នាក់ យកខ្សែអង្រឹងចង.ក ស្លាប់នៅមុខផ្ទះ ដោយសារតែកូន!!! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ទុក្ខជាន់លើទុក្ខស្ត្រីអ្នកលក់បបរម្នាក់ យកខ្សែអង្រឹងចង.ក ស្លាប់នៅមុខផ្ទះ ដោយសារតែកូន!!!

14/05/2018
ខេត្តតាកែវ៖ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨នេះ មានករណីដ៏ភ្ញាក់ផ្អើលមួយ បានកើតឡើងដោយគេបានប្រទះឃើញ ស្ត្រីម្នាក់ ដោយសារតែគាត់មានវិបត្តិផ្លូវចិត្ត ដោះស្រាយមិនចេញ ក៏បានសម្រេចចិត្ត ចង.កធ្វើអត្តឃាត នៅចំណុចមុខផ្ទះ ស្ថិតនៅភូមិព្រៃរំដេង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ។

សមត្ថកិច្ចបានចុះទៅធ្វើការពិនិត្យ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ នៅវេលាម៉ោង៧និង០៣នាទីព្រឹក ក៏បានឃើញសាកសពស្ត្រីម្នាក់ ស្លៀកពាក់អាវពណ៌ត្រួយចេក បានចង.កខ្លួនឯងដោយព្យួរ ទៅនិងដើមត្របែកជាប់របងផ្ទះ គួរឲ្យសង្វេគ ។បើតាមការឲ្យដឹង ពីសមត្ថកិច្ចបានប្រាប់ថា ស្ត្រីរងគ្រោះ ឈ្មោះ ងិន បូរិកា អាយុ៣៧ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ មានមុខរបរលក់បបរគ្រឿងពេលយប់ នៅជិតផ្សារអង្គតាសោម ហើយបើយោតាមការឲ្យដឹង ពីមន្ត្រីជំនាញ និងសាច់ញាតិនៃសព បានឲ្យដឹងថា ស្ត្រីរងគ្រោះ មានវិបត្តិផ្លូវចិត្តយ៉ាងខ្លាំង ដោយសារតែមូលហេតុកូនរបស់គាត់ មានជំងឺ ។

ហើយគាត់ជំពាក់លុយគេច្រើនណាស់។ដូច្នេះហើយ បានជាស្ត្រីរងគ្រោះ ដោះស្រាយវិបត្តិរបស់គាត់មិនចេញ ក៏សម្រេចចិត្ត យកខ្សែអង្រឹងប្រវែងប្រហែល២ម៉ែត្រ ចងភ្ជាប់ទៅនិងដើមត្របែក ខាងមុខផ្ទះរបស់គាត់ ហើយបានព្យួរកខ្លួនឯងស្លាប់ ប្រហែលចន្លោះម៉ោងរំលងអាធ្រាត ឈានចូលថ្ងៃទី១២ ឧសភា ២០១៨ ។បន្ទាប់ពីធ្វើការត្រួតពិនិត្យសពរួច សមត្ថកិច្ចបានធ្វើការបញ្ជាក់ថា ស្ត្រីរងគ្រោះពិតជាបាន សម្លាប់ខ្លួនដោយសារចង.ក ពិតប្រាកដមែន ហើយបានប្រគល់សាកសព ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យ តាមប្រពៃណី ។