នាំកូនមកលេងទឹកជ្រោះតាតៃថ្ងៃឈប់សម្រាក តែបែរជាជួបរឿងអកុសលបែបនេះវិញ ម្តាយយំឡើស្ទើរគាំងបេះដូងហើយ!!! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

នាំកូនមកលេងទឹកជ្រោះតាតៃថ្ងៃឈប់សម្រាក តែបែរជាជួបរឿងអកុសលបែបនេះវិញ ម្តាយយំឡើស្ទើរគាំងបេះដូងហើយ!!!

14/05/2018
កោះកុង ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ១៦:២០នាទីរសៀល មានករណីកុមារីបាត់ខ្លួន ដោយសារលង់ទឹក ១លើក នៅចំនុចទឹកជ្រោះតាតៃ ស្ថិតក្នុងភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង។ កុមាររីរងគ្រោះឈ្មោះឆាយសៀវហ្គិច ភេទស្រី អាយុ ១១ឆ្នាំ ជាសិស្ស មានទីលំនៅបច្ចុប្បន្ន ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ មានឪពុកម្តាយឈ្មោះ ឆាយ ចន្ធី អាយុ ៣៨ឆ្នាំ ជាបុគ្គលិករោងចក្រនៅក្រុងព្រះសីហនុ ត្រូវជាឪពុក ជួងទុំ អាយុ ៣៦ឆ្នាំ ជាបុគ្គលិករោងចក្រនៅក្រុងព្រះសីហនុ ត្រូវជាម្តាយ។

ថ្ងៃកើតហេតុ ក្រុមគ្រួសារជនរងគ្រោះ បាននាំគ្នាធ្វើដំណើរកំសាន្តមកកាន់ខេត្តកោះកុង លុះមកដល់ចំនុចឃុំតាតៃក្រោម ក៏នាំគ្នាមកលេងកំសាន្តនៅទឹកជ្រោះតាតៃ ហើយជួបឧបទ្វវហេតុនេះតែម្តង។ ក្រោយពីបាត់ខ្លួន កំលាំងយើង បានសហការយ៉ាងសស្រាក់សស្រាំ ជាមួយក្រុមគ្រួសារសពកុមាររីរងគ្រោះ និងប្រជាពលរដ្ឋ ធ្វើការស្វែងរក រហូតដល់វេលាម៉ោង ០៣:០៣នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ ទើបរកសាកសពកុមាររីរងគ្រោះ ឃើញនៅ ចំនុចទីតាំងកើតហេតុខាងលើ ។ ពេលនេះសាកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បី ដឹកយកទៅគេហដ្ឋាន ស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ធ្វើបុណ្យតាមប្រពៃណីសាសនា ។