ប្តីលោតសម្លាប់ខ្លួនពីលើផ្ទះ មិនដួលបែរជាឈរប្រពន្ធខឹងពេកទាញដុំឥដ្ឋ ថែមចំប្រដាប់ភេទ ប្រកាច់សន្លប់!!!a - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ប្តីលោតសម្លាប់ខ្លួនពីលើផ្ទះ មិនដួលបែរជាឈរប្រពន្ធខឹងពេកទាញដុំឥដ្ឋ ថែមចំប្រដាប់ភេទ ប្រកាច់សន្លប់!!!a

14/05/2018
រាជធានីភ្នំពេញ៖ កាលពីវេលាម៉ោង ១២ និង១០នាទីរសៀល ថ្ងៃទី១៣ ខែឧសភា ២០១៨ ម្សិលមិញនេះ បុរសម្នាក់ ដោយសារតែខឹងប្រពន្ធរំលូតកូនចោល ហើយថែមទាំងផឹកស្រាហាមមិនស្តាប់ផងនោះ បានស្តីបន្ទោសប្រពន្ធ រហូតមានទំនាស់ឈ្លោះគ្នាមួយប្រ៉ាវ ស្រាប់តែបុរសជាប្តី ឡើងទៅលោតពីលើផ្ទះជាន់ទី១ ប៉ុន្តែពេលលោតចុះមក មិនបានដួលនោះទេ គឺឈរធម្មតា តែបន្តិចក្រោយ ក៏បានដេកដួលនៅលើដី។ក្រោយពីឃើញប្តីដេកនៅលើដី ប្រពន្ធនឹកស្មានថា ប្តីធ្វើពុតក៏បានទៅទាញដុំឥដ្ឋ បំណងវាយទៅលើគូថប្តី ខណៈប្តីកំពុងតែដេកផ្កាប់មុខ លុះពេលយារដុំថ្មវាយគូថប្តី ស្រាប់តែប្តីប្រែខ្លួនមកវិញ ក៏ត្រូវ១ដុំឥដ្ឋចំប្រដាប់ភេទ ប្រកាច់សន្លប់ឈឹង។

 ហេតុការណ៍នេះ បានកើតឡើងនៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតនៅក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។បើតាមការឲ្យដឹង ពីអ្នកនៅក្បែរនោះ បានប្រាប់ថា បុរសជាប្តីឈ្មោះ ផាន់ ណា អាយុ២៣ឆ្នាំ មានមុខរបរជាកម្មករសំណង់ ចំណែកនារីជាប្រពន្ធ ឈ្មោះ ហ៊ល សុឃីម អាយុ២៦ឆ្នាំ មុខរបរកម្មការនីរោងចក្រកាត់ដេរ ស្នាក់នៅផ្ទះជួលខាងលើ ។

នៅមុនពេលកើតហេតុ ស្ត្រីជាប្រពន្ធបានផឹកស៊ីស្រវឹង នៅក្បែរបន្ទប់ជួល ហើយពេលនោះ ប្តីក៏បានដើរទៅហៅឲ្យឈប់ផឹក តែប្រពន្ធមិនព្រមឈប់ទេ ប្តីទ្រាំមិនបានក៏បានស្តីបន្ទោស រករឿងឈ្លោះប្រកែកគ្នា បង្កជាទំនាស់ឡើង។ ដោយនៅពេលនោះ ប្តីមានកំហឹងខ្លាំងណាស់ ម្យ៉ាងដោយសារកន្លងមក ខឹងប្រពន្ធរំលូតកូនចោលផងនោះ ក៏បានសម្រេចចិត្តឡើងទៅលើជាន់ទី១ ដើម្បីលោតសម្លាប់ខ្លួន ហើយពេលនោះ ត្រូវបានគេឃាត់ផងដែរ តែឃាត់មិនឈ្នះ ។

បន្ទាប់ពីឡើងទៅដល់ជាន់ទី១ហើយ បុរសជាប្តី ក៏បានលោតចុះមកដល់ដី តែគាត់មិនបានដួលនោះឡើយ គឺឈរដូចធម្មតា ហើយបន្តិចក្រោយមកទួលដួលផ្កាប់មុខ រីឯប្រពន្ធវិញខឹងខ្លាំងណាស់ គិតថាប្តីបានធ្វើពុតជាដួល ដើម្បីឲ្យខ្លួននាងអាណិត ក៏បានរត់ទៅរើសដុំឥដ្ឋ បំណងយកទៅវាយគូថប្តី តែចៃដន្យអីប្តីបានប្រែខ្លួនមកវិញ ក៏បណ្តាលឲ្យត្រូវ១ដុំឥដ្ឋ ត្រូវចំប្រដាប់ភេទប្រកាច់សន្លប់ស្តូកតែម្តង ។បន្ទាប់ពីក្រោយហេតុហើយ ស្ត្រីជាប្រពន្ធត្រូវបាននគរបាល ប៉ុស្តិ៍ចោមចៅ៣​ ឃាត់ខ្លួននាំទៅសាកសួរ ដើម្បីកសាងសំណុំរឿង ចាត់ការតាមច្បាប់ ព្រោះមានប្រភពមួយទៀត បានប្រាប់នគរបាលដោយចោទប្រកាន់ ស្រ្តីជាប្រពន្ធថា នាងបានច្រានប្ដីទម្លាក់ពីលើផ្ទះ រួចបានយកដុំឥដ្ឋទៅវាយចំប្រដាប់ភេទប្ដីថែមទៀត ទើបបណ្ដាលឲ្យប្ដីសន្លប់ស្ដូកតែម្ដង។ ប៉ុន្តែទោះជាបែបណាពេលនេះ នគរបាលកំពុងសាកសួរនៅឡើយ មិនទាន់ដឹងច្បាស់ថា រឿងហេតុការពិតយ៉ាងណា នៅឡើយនោះទេ។