ថោកទាប!! ចាក់សាំងហើយ បើករត់មិនឲ្យលុយ ស្មានតែគេមិនដឹង ទីបំផុតមានពូម្នាក់ បង្ហាញពីអត្តសញ្ញាណ!!! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ថោកទាប!! ចាក់សាំងហើយ បើករត់មិនឲ្យលុយ ស្មានតែគេមិនដឹង ទីបំផុតមានពូម្នាក់ បង្ហាញពីអត្តសញ្ញាណ!!!

14/05/2018
ភ្នំពេញ ក្រោយពីបានបង្ហោះ និងស៊ែរតៗគ្នា ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ូក នូវរឿងហេតុដ៏គួរឲ្យហួសចិត្តមួយ ដោយគេបានឃើញរថយន្ត Highlander មួយគ្រឿង បានចូលចាក់សាំងនៅក្នុងស្ថានីយ៍មួយ នៅលើផ្លូវវេងស្រេង។ បន្ទាប់ពីចាក់រួចហើយ ស្រាប់តែអ្នកបើកបរ បញ្ឆេះឡានបើកចេញទៅបាត់ ដោយមិនបានឲ្យលុយទៅបុគ្គលិក ចាក់សាំងនោះទេ។

ដោយមិនអាចមើលនិងភ្នែកបាន ស្រាប់តែមានប្រភពវីដេអូមួយ បានបង្ហោះនៅក្នុងហ្វេសប៊ូកផេក ឈ្មោះ ឃ្លាំងលក់រថយន្ត៣៣៣ បានសរសេរថា “ឡានចាក់សាំងមិនឲ្យលុយ នៅស្ថានីយ៍វេងស្រេង ព្រឹកនេះ១៣/៥/២០១៨ វេលា ៧:៤០នាទី។ សូមជូនជាដំណឹង និង ជួយយើងខ្ញុំក្នុងការតាមចាប់ ជនកំហូចនេះផង! សូមអរគុណ! ស្លាកលេខ ភ្នំពេញ-2AR 6513 សូមជួយ like and share បន្ទាប់ពីបានបង្ហោះវីដេអូនេះភ្លាម ក៏មានអ្នកលេងបណ្តាញសង្គមហ្វេសប៊ូក ជាច្រើនបានខមិនដោយការហួសចិត្ត និងខឹងអ្នកបើករថយន្ត ដែលមានចរិកថោកទាប មានដល់ទៅរថយន្តជិះតម្លៃ រាប់ម៉ឺនដុល្លារហើយ តែចាក់សាំងមិនឲ្យលុយ និងមានការស៊ែរ ដើម្បីឲ្យអ្នកលេងហ្វេសប៊ូកទាំងអស់ បើបានឃើញឡានដែលមានលេខដូចខាងលើ សូមជួយប្រាប់លេខដែលបានចុះផ្សាយខាងលើ ផងដែរ ។

ទីបំផុតមិនទាន់បាន១ថ្ងៃ ស្រួលបួលផង មានពូម្នាក់ដែលមានគណនីហ្វេសប៊ូក ឈ្មោះ ដំរីស បានបង្ហោះឲ្យដឹង ពីអត្តសញ្ញាណឡាន Highlander ដែលចាក់សាំងមិនឲ្យលុយនោះ ហើយគាត់បានសរសេរថា “ជួយឈឺឆ្អាលបន្តិចចុះ ដើម្បីកុំអោយជននេះបានចិត្ត កុំអោយមានសកម្មភាព បែបនេះតទៅទៀត អ្នកដែលត្រូវអាណិត គឺបុគ្គលិកជាអ្នកលក់ ដែលត្រូវរងគ្រោះ ដោយថៅកែ កាត់ប្រាក់ខែ។ វាអាចមើលស្រាល ដល់សមត្ថកិច្ចទៀតក៏ថាបាន …ឡាននេះទិញបង់រំលស់” ។ ហើយម្ចាស់ហ្វេសប៊ូកខាងលើ ក៏បានបង្ហោះនូវអត្តសញ្ញាណរបស់រថយន្ត Highlander ទាំងស្លាកលេខ ទាំងព័ត៌មានលំអិតរបស់រថយន្តផងដែរ ។