នគរបាល​ព្រហ្មទណ្ឌ​ចាប់ខ្លួន​មេការ​ភ្លើង​ម្នាក់​តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​ព្រះរាជអាជ្ញា​! ! ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

នគរបាល​ព្រហ្មទណ្ឌ​ចាប់ខ្លួន​មេការ​ភ្លើង​ម្នាក់​តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​ព្រះរាជអាជ្ញា​! ! !

11/05/2018
រាជធានី​ភ្នំពេញ៖ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ​ចាប់​ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​០៨ ឧសភា ឆ្នាំ​២០១៨ ដោយ​ជាប់​លើ​បណ្តឹង​បទ​«​រំលោភ​លើ​ទំនុកចិត្ត​» ។

បុរស​ជាប់​សង្ស័យ​មានឈ្មោះ សុខ ពី អាយុ​៤៣​ឆ្នាំ មុខរបរ​មេការ​ភ្លើង ស្នាក់​នៅ​ទី​ស្នាក់​ភ្លើង ភូមិ​ចំបក់ ឃុំ​ពត់​សរ ស្រុក​បាទី ខេត្តតាកែវ ។ ការ​ចាប់​ឃាត់​បុរស​រូប​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ឲ្យ​ដឹ​ថា ជា​ការ​អនុវត្ត​តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​លោក ងិ​ន ពេជ្រ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។

សមត្ថកិច្ច​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពេល​ចាប់​ឃាត់ខ្លួន​បុរស​ជាប់​សង្ស័យ​ត្រូវ​បាន​នាំ​ទៅ​ប្រគល់​ជូន​តំណាង​អយ្យការ​តាម​នីតិវិធី តែ​ត្រង់​ថា ពាក់ព័ន្ធ​ដើមចម​រឿង​រំលោភ​លើ​ទំនុកចិត្ត​នោះ ខាង​សមត្ថកិច្ច​មិន​បានដឹង​ទេ ។ ជនសង្ស័យ​កំពុង​ស្ថិត​នៅ​តំណាង​អយ្យការ​សាកសួរ និង​មិន​ទាន់​បាន​សម្រេច​យ៉ាងណា​នៅឡើយ​ដែរ ប៉ុន្តែ​ដោយ​វេលា​ល្ងាច​ទៅ​ហើយ ជនសង្ស័យ​បាន​ផ្ញើ​ទៅ​សមត្ថកិច្ច​គ្រប់គ្រង​បណ្តោះអាសន្ន​វិញ​តម្រូវ​ឲ្យ​ព្រឹក​ថ្ងៃ​ទី​០៩ ឧសភា​នេះ នាំ​មក​សួរ​ជា​ផ្លូវ​ការណ៍ ។