មេគយច្រកភ្នំដី លោក អ៊ុយ វ៉ិត ភ្លេចបណ្តាំ នាយករដ្ឋមន្រ្តី ឆ្លុះកញ្ចក់ ងូតទឹកដុសក្អែល!!! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

មេគយច្រកភ្នំដី លោក អ៊ុយ វ៉ិត ភ្លេចបណ្តាំ នាយករដ្ឋមន្រ្តី ឆ្លុះកញ្ចក់ ងូតទឹកដុសក្អែល!!!

11/05/2018
ភ្នំពេញ៖ ប្រភពពីប្រជាពលរដ្ឋ និងអាជីករ បានឲ្យដឹងថា មេគយប្រចាំច្រកភ្នំដី ស្ថិតក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង លោក អ៊ុយ វ៉ិត ប្រធានការិយាល័យគយ ច្រកភ្នំដី កំពុងតែបើកដៃ បិទភ្នែក ឲ្យមន្រ្តីរបស់ខ្លូនដាក់កុងត្រូលបន្ថែមទៀត ដើម្បីកៀបឆៅៗ យកលុយពី ប្រជា ពលរដ្ឋដឹកទំនិញបន្តិចបន្តួច ទោះបីបានបង់ថ្លៃ ឲ្យទៅលោកប្រធានការិយាល័យគយរូបនេះ នៅឯច្រកហើយយ៉ាងណាក្តី។

ភាពតម្អូញតម្អែ មកកាន់សារព័ត៌មានបានបន្តទៀតថា លោកម្នាក់ហ្នឹង បានបើកដៃ ឲ្យមន្ត្រីគយក្រោមឱវាទ ដាក់កុងត្រូលជជុះ ចាំជំរិតយកលុយ ពីអ្នករត់តាក់ស៊ី អ្នកបើករថយន្ត ដឹកជញ្ជូនទំនិញ និងពីឈ្មួញតូចតាចដឹកបន្លែផ្លែឈើ ដោយគ្មានវិកិយប័ត្រត្រឹមត្រូវឡើយ សូម្បីអ្នកអូសរទេះបន្លែ ទឹកក្រូច ទឹកផ្លែឈើ កំប៉ិកកំប៉ុកកំប៉ុក និងរទេះអេតចាយក៏ក្រុមមន្ត្រីគយ កូនចៅ លោក អ៊ុយ វ៉ិត មិនលើកលែងដែរ ទោះបីជាដឹងថាពួកគាត់រកមួយថ្ងៃរស់មួយថ្ងៃ ក៍ដោយ កុងត្រូលជជុះ របស់មន្ត្រីគយក្រោមឱវាទ លោក អ៊ុយ វ៉ិត ដែលស្ថិតនៅត្រង់ចំណុចភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបងចាំស្ទាក់ ជំរិតយកលុយ យ៉ាងពេញបន្ទុក។

ប្រភពបានឲ្យដឹងថា នៅរាល់ពេលដឹកឥវ៉ាន់ ចេញចូលម្តងៗ ត្រូវបង់លុយ ឲ្យទៅការិយាល័យគយ នៅច្រករួចហើយ ទើបបានយកឥវ៉ាន់ ទៅដាក់លើរថយន្ត បានចេញចូល តាមធម្មតាចំណែក ឯកុងត្រូលជជុះរបស់មន្ត្រីគយ ដែលជាកូនចៅរបស់លោក អ៊ុយ វ៉ិត នៅចំណុចភូមិឃុំខាងលើវិញ គឺមានមន្ត្រី គយពី៣ ទៅ៤នាក់ ស្ទាក់ចាំកាក់ឡាន រទេះប្រជាពលរដ្ឋ ឲ្យចូលបង់លុយ តាមផ្លូវទៀតហើយ បើមិនចូលបង់ឲ្យកុងត្រូលជជុះ នោះទេ ច្បាស់ជាគយគំរាមចាប់យកទៅកន្លែងហើយ ក្នុងឡាននិមួយៗ ត្រូវបង់ប្រាក់ចាប់ពី ៥០.០០០រៀល ទៅ២០០.០០០រៀល រហូតដល់៥០០.០០០រៀល ។

បើប្រជាពលរដ្ឋណា មិនបានបង់លុយ ឲ្យមន្ត្រីគយ ទាំងនោះ គឺក្រុម គយ ចោទប្រកាន់ពួកគាត់ ដូចជាឥវ៉ាន់ បន្លែ ផ្លែឈើទាំងអស់ហ្នឹង សុទ្ធតែអត់មានពន្ធ ត្រូវតែ បង់លុយឲ្យទើបបានឲ្យឡាន ទៅហើយប្រជាពលរដ្ឋខ្លះទៀត បានតវ៉ាថាគាត់បានបង់លុយ ឲ្យការិយាល័យគយនៅច្រកហើយ ហេតុម្តេចបានជាមកកាក់ តាមផ្លូវទៀតទោះបីជាគាត់ពុំមាន លុយបង់ឲ្យក៍ក្រុមគយ មិនព្រមឲ្យដឹកទំនិញ ចេញចូល បានឡើយ។អ្វីដែលរឹតតែអស្ចារ្យទៀតនោះ ប្រភពបានបន្ថែមថា សូម្បីតែជីមួយការ៉ុង យកទៅចំការ ក៏បង់ឲ្យការិយាល័យគយ ក្នុងមួយការ៉ុង ២០បាត(ប្រាក់ថៃ) បានគយឲ្យទៅ ហើយពេលទៅដល់កន្លែងកុងត្រូលជជុះ ត្រវបានគយជជុះ ទារលុយបន្ថែមទៀត។ នេះហៅថា មហាអស្ចារ្យមែន។គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានដាក់ចេញនូវអភិក្រម សម្រាប់មន្រ្តីទាំងឡាយ នៅក្នុងរាជរដ្ឋាភិបាល នីតិកាលរដ្ឋសភា អណតិ្តទី៥ ឲ្យ មុជទឹក ឆ្លុះកញ្ចក់ដុសក្លែល និងវះកាត់។