តាមពិតឯកឧត្តមរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មមិនបានបែងចែកវណ្ណះអ្នកក្រនិងអ្នកមានទេ!!! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

តាមពិតឯកឧត្តមរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មមិនបានបែងចែកវណ្ណះអ្នកក្រនិងអ្នកមានទេ!!!

11/05/2018
ភ្នំពេញ៖ មហាជនប្រើប្រាស់បណ្តាញសង្គម Facebook កំពុងប្រតិកម្មយ៉ាងខ្លាំង ចំពោះលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បន្ទាប់ពីមានការផ្សព្វផ្សាយរបស់ព័ត៌មានមួយ ដោយដាក់ចំណងជើងថា «រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថា សាំងស៊ុបពែរសម្រាប់អ្នកមាន អ្នកក្រចាក់តែសាំងធម្មតាទៅ»។ ការផ្សព្វផ្សាយដោយភ្ជាប់ចំណងជើងនេះ នាំឲ្យមហាជនរិះគន់លោក រដ្ឋមន្ត្រីថា មាននិន្នាការបែងចែករវាងអ្នកមាន និងអ្នកក្រ ក្នុងការប្រើប្រាស់សាំង។
ខ្លឹមសារដើមរបស់លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ មិនបានសំដៅបែងចែកវណ្ណៈរវាងអ្នកមាន និងអ្នកក្រក្នុងប្រើប្រាស់សាំងនោះឡើយ។ តាមពិតទៅនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨កន្លងទៅនេះ ក្នុងវិទិកាស្តីពីបញ្ហាម្រេច អ្នកព័ត៌មានបានចោទសួររូបលោក ពាក់ព័ន្ធការកំណត់ថ្លៃសាំង នៅតាមស្ថានីយប្រេងឥន្ធនៈនានា ដែលក្នុងក្រសួងពាណិជ្ជកម្ម និងក្រសួងពាក់ព័ន្ធបានកំណត់តែថ្លៃសាំងធម្មតា និងម៉ាហ្សូតប៉ុណ្ណោះ ហេតុអ្វីមិនកំណត់តម្លៃលក់សម្រាប់សាំងស៊ុបពែរ?
ឆ្លើយតបនឹងសំណួរនេះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បាន​ពន្យល់ថា ការកំណត់តម្លៃសាំងធម្មតា ក្នុងទិសដៅជួយលើកកម្ពស់ជីវភាព ប្រជាពលរដ្ឋមានជីវភាពខ្សត់ខ្សោយ ព្រោះពួកគាត់ភាគច្រើនប្រើប្រាស់ សាំងធម្មតាសម្រាប់ចាក់យានយន្ត។ ដោយឡែកសាំងស៊ុបពែរវិញ ភាគច្រើនអ្នកមានធនធាន អ្នកមានយានយន្តទំនើបជាអ្នកប្រើប្រាស់ ដូច្នេះក្រសួងមិនបានកំណត់តម្លៃនោះទេ គឺទុកឲ្យស្ថានីយប្រេងនីមួយៗ ជាអ្នកកំណត់ដោយខ្លួនឯង តាមរបបទីផ្សារសេរី។លោករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងដូច្នេះ «ការកំណត់តម្លៃសាំងធម្មតានៅលើទីផ្សារ គឺជាយុទ្ធសាស្រ្តសម្រាប់ជួយអ្នកក្រ ព្រោះអ្នកក្រភាគច្រើន ប្រើប្រេងសាំងធម្មតា ចំណែកអ្នកមានឡានទំនើបៗ គេចាក់សាំងល្អ ដើម្បីឲ្យម៉ាស៊ីនឡានដំណើរការល្អ ដូចនេះយើងមិនព្រួយពីការឡើងថ្លៃ លើប្រភេទសាំងស៊ុបពែរទេ»។តាមប្រសាសន៍ឆ្លើយជាមួយអ្នក ព័ត៌មាន លោករដ្ឋមន្ត្រីមិនបានសម្តៅ ដល់ការបែងចែកការប្រើប្រាស់សាំងរវាងអ្នកមាន និងអ្នកក្រ ដូចការចុះផ្សាយនោះឡើយ។