សេចក្តីព្រាងច្បាប់ស្តីពីសញ្ជាតិខ្មែរ ដែលកែប្រែថ្មីនោះ ត្រូវបានគណៈរដ្ឋមន្ត្រីអនុម័តហើយ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សេចក្តីព្រាងច្បាប់ស្តីពីសញ្ជាតិខ្មែរ ដែលកែប្រែថ្មីនោះ ត្រូវបានគណៈរដ្ឋមន្ត្រីអនុម័តហើយ

11/05/2018
(ភ្នំពេញ)៖ សេចក្តីព្រាងច្បាប់ស្តីពីសញ្ជាតិខ្មែរ ដែលកែសម្រួល ឬលុបចោល និងបន្ថែមនូវបទប្បញ្ញត្តិមួយចំនួនឲ្យស្របតាមការវិវឌ្ឍន៍នៃសង្គមជាតិ នោះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាអនុម័តទទួលយកហើយនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃកម្ពុជានៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨នេះ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានឲ្យដឹងថា សេចក្តីព្រាងច្បាប់ «ស្តីពីសញ្ជាតិខ្មែរនេះ» ត្រូវបានតាក់តែងឡើងដោយឈរលើមូលដ្ឋានបីគឺ៖ ទីមួយរក្សាទុកបទប្បញ្ញតិទំាងឡាយនៃច្បាប់ស្តីពីសញ្ជាតិឆ្នំា១៩៩៦ ដែលមានលក្ខណៈសមស្របក្នុងការអនុវត្ត, ទីពីរកែសម្រួល ឬលុបចោលនូវបទប្បញ្ញត្តិទំាងឡាយ ដែលលែងមាលក្ខណៈសមស្របក្នុងការអនុវត្ត និងទីបីបន្ថែមបទប្បញ្ញត្តិថ្មី ឲ្យស្របតាមការវិវត្តផ្នែកសេដ្ឋកិច្ច និងសង្គមកម្ពុជាបច្ចុប្បន្ន ដើម្បីពង្រឹងការគ្រប់គ្រងកិច្ចការសញ្ជាតិឲ្យកាន់តែមានប្រសិទ្ធភាពសំដៅធានាសិទ្ធិរបស់ប្រជាពលរដ្ឋ ការពារសន្តិសុខ និងផលប្រយោជន៍របស់ជាតិ។
បើតាមលោក ផៃ ស៊ីផាន សេចក្តីព្រាងច្បាប់នេះ មានគោលបំណងធានាការអនុវត្តដែនយុត្តាធិការរបស់កម្ពុជា ទៅលើរូបវន្តបុគ្គល ដើម្បីកំណត់នូវសិទ្ធិទទួលបាន និងសិទ្ធិលះបង់សញ្ជាតិខ្មែរ ចំពោះជនរស់នៅលើទឹកដីកម្ពុជា ឬនៅបរទេស និងដែលបានបំពេញតាលក្ខខណ្ឌនៃច្បាប់នេះ។
ច្បាប់នេះមានគោលដៅកំណត់អំពី៖ ការទទួលបានសញ្ជាតិខ្មែរពីកំណត់, ការទទួលបានសញ្ជាតិខ្មែរដោយការស្មុំកូនពេញលេញ, ការទទួលបានសញ្ជាតិខ្មែរដោយអាពាហ៍ពិពាហ៍, ការទទួលបានសញ្ជាតិខ្មែរដោយសញ្ជាតូបនីយកម្ម និងការបាត់សញ្ជាតិខ្មែរ។
សូមបញ្ជាក់ថា សញ្ញាតិខ្មែរ គឺជាចំណងគតិយុត្ត និងនយោបាយដែលភ្ជាប់រូបវន្តបុគ្គលទៅនឹងព្រះរាជាណាចក្រកម្ពុជា ហើយតាមរយៈចំណងនេះ រូបវន្តបុគ្គលនោះត្រូវបានចាត់ទុកជាប្រជាពលរដ្ឋខ្មែរ។
អនុលោមតាមមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា ការទទួលសញ្ជាតិខ្មែរត្រូវកំណត់ក្នុងច្បាប់។ ច្បាប់ស្តីពីសញ្ជាតិត្រូវបានអនុម័ត និងប្រកាសឲ្យប្រើតាមព្រះរាជក្រមលេខ នស/រកម/១០៩៦/៣០ ចុះថ្ងៃតី០៩ ខែតុលា ឆ្នំា១៩៩៦។ រហូតមកទល់ពេលនេះមានរយៈពេលជិត ២២ឆ្នំាហើយ ដែលច្បាប់ស្តីពីសញ្ជាតិត្រូវបានដាក់ឲ្យអនុវត្ត៕