ទីបំផុត​លោក Mahathir ស្បថឡើង​​កាន់តំណែង​​ជានាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ថ្មី និង​ជា​មេដឹកនាំវ័យ​ចំណាស់បំផុត​លើលោក! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ទីបំផុត​លោក Mahathir ស្បថឡើង​​កាន់តំណែង​​ជានាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ថ្មី និង​ជា​មេដឹកនាំវ័យ​ចំណាស់បំផុត​លើលោក!

11/05/2018
(គូឡាឡុំាពួ)៖ ទីបំផុតលោក មហាធា ម៉ូហាម៉ាដ (Mahathir Mohamad) បានស្បថចូល​កាន់តំណែងជាផ្លូវការ​នៅវិមាន អ៊ីស្តាណា ណេហ្គារ៉ា (Istana Negara) ជានាយករដ្ឋមន្ត្រីថ្មី របស់ម៉ាឡេស៊ី​នៅយប់ថ្ងៃព្រហស្បត្តិ៍នេះ បន្ទាប់ពីទទួល​បានជោគជ័យ​នៅក្នុងការបោះ​ឆ្នោត កាលពីថ្ងៃពុធម្សិលមិញ ដោយផ្តួលគណបក្សរបស់​អតីត​នាយករដ្ឋមន្ត្រី លោក ណាជីប រ៉ាហ្សាក់។ នេះបើយោង​តាមសារព័ត៌មាន Channel News Asia ចេញផ្សាយ​នៅយប់ថ្ងៃព្រហស្បតិ៍ ទី១០ ខែឧសភា ឆ្នាំ២០១៨។
ក្រុមចម្រុះ The Pakatan Harapan ដឹកនាំដោយលោក មហាធា បានទទួលបាន​ជោគជ័យ​យ៉ាងខ្លាំង​នៅពេលប្រកាសលទ្ធផលផ្លូវការនាព្រឹកថ្ងៃព្រហស្បតិ៍នេះ នៅពេលដែលខ្លួនបាន​ឈ្នះអាសនៈ​ចំនួន ១១៣ ដែលគ្រប់គ្រាន់ដើម្បីបង្កើតរដ្ឋាភិបាលថ្មី ក្នុងការដឹកនាំ​ប្រទេសម៉ាឡេស៊ី (ចាប់ពី ១១២អាសនៈឡើងទៅ ចាត់ទុកថាមានសំឡេងគ្រប់គ្រាន់)។
ការស្បថចូលកាន់តំណែង​របស់លោក មហាធា វ័យ​៩២ឆ្នាំរូបនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីមានការពន្យារ​ពេលវេលា និងភាពមិនច្បាស់​លាស់ ដោយអ្នកនាំពាក្យ ព្រះបរមរាជវាំងម៉ាឡេស៊ី បានបញ្ជាក់ពីពេល​មុននេះថា លោក មហាធា នឹងមិនអាចស្ប​ថចូលកាន់​តំណែង នៅថ្ងៃព្រហស្បតិ៍នេះបានទេ ប៉ុន្តែពេលនេះអ្វីៗនៅ​តែអាចប្រព្រឹត្តទៅ​បាន តាមការអះអាង​របស់នាយករដ្ឋ​មន្ត្រីថ្មី ដែលមាន​វ័យចាស់ជាង​គេបំផុតលើ​លោករូបនេះ៕