Bug នេះមានឈ្មោះថា "Black Dot” ដែលមានកំណើតនៅក្នុងប្រទេសឥណ្ឌា។ នៅពេលអ្នកចង់ឲ្យកម្មវិធី Whatsapp របស់នរណាម្នាក់គាំង គ្រាន់តែផ្ញើ Black dot នេះទៅ សូម្បីតែ Whatsapp លើ Android ក៏គាំងដែរ។
Black Dot ជាសារដែលអ្នកអាចឃើញ រង្វង់ពណ៌ខ្មៅមួយ (●) នោះចន្លោះសញ្ញាតូចជាង(<) និង ធំជាង (>) និងសញ្ញាដៃចង្អុលមកខាងឆ្វេង ដូចក្នុងរួបខាងក្រោមនេះ៖
ហេតុផលដែលសារមួយនេះអាចធ្វើឲ្យគាំងទូរសព្ទ iPhone បានដោយសារតែ រូបសញ្ញាទាំងនោះ មានតួអក្សរ Unicode ជាច្រើនរាប់មិនអស់ដែលមើលមិនឃើញ ដើម្បីផ្គំវាចេញមក ជាហេតុធ្វើឲ្យ CPU របស់ទូរសព្ទគាំងដើរមិនរួច។
ប៉ុន្ដែ bug នេះក៏មានវិធីដោះស្រាយដែរ ចំពោះអ្នកដែលប្រើ iPhone ស៊េរីចាប់ពី 6s ឡើង ដោយប្រើបច្ចេកវិទ្យា 3D Touch លើកម្មវិធី Message ហើយជ្រើសយក New Message ដើម្បីបង្កើតជាសារថ្មី។ ការធ្វើបែបនេះគឺដើម្បីឲ្យអ្នកប្រើប្រាស់អាចចូលទៅក្នុងកម្មវិធី Message វិញ។ ក្រោយពីចូលបាន អ្នកត្រូវ cancel សារថ្មីនោះ ហើយវានឹងលោតចូលមកផ្ទាំងសារទាំងអស់វិញ។ មកដល់ដំណាក់កាលនេះ អ្នកអាចអូសលើសារដែលមាន bug នោះពីស្ដាំមកឆ្វេង ហើយរើសយកពាក្យ delete ដើម្បីលុបសារនោះក្រោយជាការស្រេច។
ចំណាំ ៖ ប្រសិនបើអ្នកបានទទួលសារបែបនោះ ហើយវាលោតចូលមក Notification អ្នកមិនត្រូវចុចលើសារនោះភ្លាមៗទេ។ អ្នកអាចចូលតាមសម្រួលតាមកម្មវិធី Message ហើយលុបសារនោះចោលតែម្ដងទៅ ជាជាងឲ្យទូរសព្ទគាំងដែរ៕ប្រភព៖ Techradar