ប្រភពពីសារព័ត៌មានកូរ៉េខាងត្បូង បានរាយការណ៍ថា ក្រុមហ៊ុន SAMSUNG នឹងដាក់បង្ហាញត្រកូល Galaxy S ជំនាន់ក្រោយរបស់ខ្លួននៅខែមករា ក្នុងពិព័រណ៍ CES ឆ្នាំ ២០១៩ លឿនជាងម៉ូឌែលមុនៗ។ ដោយនេះ ក៏ព្រោះខាងក្រុមហ៊ុនមានស្មាតហ្វូនថ្មីផ្សេងទៀត គឺម៉ូឌែល Galaxy X ត្រូវត្រៀមដាក់បង្ហាញបន្តកន្ទុយគ្នា។
ត្រកូល X នឹងចូលជំនួសថ្ងៃបង្ហាញខ្លួនរបស់ត្រកូល S ពោលគឺក្នុងពិព័រណ៍ Mobile World Congress 2019 ដែលប្រព្រឹត្តិទៅក្នុងទីក្រុង Barcelona ប្រទេសអេស្ប៉ាញ អំឡុងចុងខែកុម្ភៈ។
បញ្ជាក់ថា កន្លងទៅក៏មានចចាមអារ៉ាមលេចធ្លាយថា Galaxy X នឹងប្រើអេក្រង់ ៣,៥ អ៊ីញប្រភេទ OLED ចំនួនបី ដោយពីររួមបញ្ចូលតែមួយ និងមួយដាច់ដោយឡែកផ្សេងទៀតបង្ហាញនៅផ្នែកខាងក្រៅ។ ក្រឡេកទៅ S10/S10 Plus ក៏រំពឹងប្រើអេក្រង់ ៥,៨ អ៊ីញ និង ៦,៣ អ៊ីញ មានប្រើមុខងារស្កេនខ្ចៅដៃបង្កប់ក្រោមអេក្រង់ អមការវិវត្តន៍ Sensor កាមេរ៉ាមុខឡើងដល់ 3D ខុសពីជំនាន់ 2D បច្ចុប្បន្ន៕
ប្រភព៖ Flashfly
