មក​ដឹង​​ទឹក​ប្រាក់​តារា​មួយចំនួន បរិច្ចាគក្នុង​ទិវាពិភពលោក កាកបាទក្រហមអឌ្ឍចន្ទក្រហមឆ្នាំ​នេះ​ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

មក​ដឹង​​ទឹក​ប្រាក់​តារា​មួយចំនួន បរិច្ចាគក្នុង​ទិវាពិភពលោក កាកបាទក្រហមអឌ្ឍចន្ទក្រហមឆ្នាំ​នេះ​

08/05/2018
សិល្បករ​ខ្មែរជាច្រើនរូបបានបរិច្ចាគថវិកាផ្ទាល់ខ្លួនជួយដល់កាក​បាទ​ក្រហម​កម្ពុជា ក្នុងទិវា​ពិភព​លោក​កាក​បាទ​ក្រហម អឌ្ឍចន្ទ​ក្រហម ៨ ឧសភា លើកទី១៥៥ ដែលបានប្រារព្ធឡើងព្រឹកមិញនេះ ក្រោមអធិបតីភាពសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
សិល្បករដែលបានបរិច្ចាគថវិកាដល់កាកបាទក្រហម ​ទាំង​នោះ​រួម​មាន៖
  • ឧកញ៉ា ឡេង​​ ណាវ៉ាត់​ត្រា​ ថវិកាចំនួន ១០០លាន​រៀល
  • លោក ចៅ ច័ន្ទណារី ថវិកាចំនួន ២លានរៀល
  • លោក ហេង ឡុង និង អ្នក​នាង​ចន ច័ន្ទលក្ខិណា ថវិកាចំនួន ២ ០០០ ដុល្លារ​​
  • លោក ខេមរៈ​ ​សិរីមន្ត ថវិកាចំនួន ១ ០០០ដុល្លារ
  • លោក ព្រាប សុវត្ថិ ថវិកាចំនួន ៥០០ ដុល្លារ
  • កញ្ញា ឱក សុគន្ធកញ្ញា ថវិកាចំនួន ៥០០ ដុល្លារ​
  • នាយ​ ពែកមី ថវិកាចំនួន ២៥០ដុល្លារ​​
ក្រៅពី​នេះ​ក៏​នៅ​មាន​តារា និង​សប្បរស​ជន​ជា​ច្រើន​រូប​ទៀត​បាន​ចូល​រូម​ក្នុង​កម្ម​វិធី​នេះ​ ដែល​សរុប​ជា​ទឹក​ប្រាក់​បាន​ ប្រមាណ​ ១៨ 0២៨ ៦៦៨ (១៨លាន ពីរម៉ឺន ​ប្រាំបីពាន់ ប្រាំមួយរយ ហុកសិបប្រាំបី) ដុល្លារអាមេរិក៕