ទូរសព្ទក្បាលឆកមួយទៀតដែលគេស្គាល់ថាជា Nokia X6 បានបន្តលេចធ្លាយរូបភាពជាបន្តបន្ទាប់ទៀត ដោយម្ដងនេះជារូបរាងផ្លូវការតែម្ដង។
តាមរូបភាពឃើញថា X6 មានរចនាបថតួខ្លួនផលិតឡើងពីលោហធាតុ ស្រោបដោយផ្ទាំងកញ្ចក់មុខក្រោយ ជារចនាបថកំពុងពេញនិយមមួយ។ គេបានដឹងខ្លះៗថា Nokia X6 មានបំពាក់អេក្រង់ទំហំ ៥,៨ អ៊ីញ, បន្ទះឈីប Snapdragon 636, មាន RAM ទំហំ ៦ GB និងមានបំពាក់ដោយកាមេរ៉ាភ្លោះ។
គួរដឹងថា Nokia X6 នឹងបង្ហាញខ្លួនជាផ្លូវការតាមរយៈកម្មវិធីប្រកាសចេញដែលធ្វើឡើងនៅប្រទេសចិន នាថ្ងៃទី ១៦ ខែឧសភាខាងមុខនេះ៕
ប្រភព៖ PhoneArena
