ឧត្តរមានជ័យ៖ នៅថ្ងៃទី៧ខែឧសភា ឆ្នាំ២០១៨ មន្ត្រីជំនាញបរិស្ថានខេត្តឧត្តរមានជ័យនឹង នាំជនល្មើសម្នាក់ក្នុងចំណោមបីនាក់ទៅកាន់តុលាការដើម្បីចាត់ការតាមច្បាប់។
បន្ទាប់ពីពួកគេបានបាញ់សម្លាប់សត្វឈ្លូសបីក្បាល,ជ្រូកព្រៃមួយក្បាល នៅសហគមន៍សង្ឃរុក្ខវ័ន្តខេត្តឧត្តរមានជ័យកាលពីយប់ថ្ងៃទី៥ ខែឧសភា រំលងអធ្រាត្រចូលថ្ងៃទី៦ខែឧសភា។
ព្រះតេជគុណ ប៊ុន សាលួត មេគណខេត្តឧត្តរមានជ័យ និងប្រធានសហគមន៍ព្រៃឈើសង្ឃរុក្ខវ័ន្ត បានឲ្យដឹងថា ការវាយប្រហារ ពីអ្នកប្រមាញ់សត្វព្រៃគ្មានមេត្តានេះ។
ទាហានបង្ក្រាបបទល្មើសជាក់ស្ដែងបានឃាត់ជនល្មើសង្ស័យឈ្មោះ ដុំ ឈិត ភេទប្រុសអាយុ ៣៣ ឆ្នាំ រសនៅភូមិឈូកមាសសង្កាត់កូនក្រៀលក្រុងសំរោងជាមួយនឹង វត្ថុតាងល្មើសគឺដកហូតបានសត្វឈ្លូសបីក្បាលនិងសត្វជ្រូកមួយក្បាល,កាំបិតស្នៀតមួយ និងពូថៅមួយផងដែរ។
ជនសង្ស័យឈ្មោះ ដុំ ឈិត បានសារភាពថាខ្លួននិងបក្ខពួកធ្លាប់ប្រព្រឹត្តិល្មើសលើឈើនិងលើសត្វព្រៃក្នុងព្រៃសហគមន៍សង្ឃរុក្ខវ័ន្តនេះ ពីមុនមកដែរ។
ក្នុងនោះមានដាក់អន្ទាក់ជាប់សត្វព្រៃនិងជាប់សត្វគោរបស់អ្នកស្រុកភូមិក្បែរនោះហើយអ្នកភូមិឯទៀតក៏បានហាមនិងអប់រំណែនាំដែរតែគេមិនស្តាប់។

ទំព័រដើម ›