ចំណុចពិសេសៗរបស់ហុងដា SCOOPY i ដែលធ្វើឲ្យលោកអ្នកស្រឡាញ់ដកចិត្តមិនរួច! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ចំណុចពិសេសៗរបស់ហុងដា SCOOPY i ដែលធ្វើឲ្យលោកអ្នកស្រឡាញ់ដកចិត្តមិនរួច!

06/05/2018
(ភ្នំពេញ)៖ ក្រុមហ៊ុន អិន.ស៊ី.អិច បានចេញលក់ម៉ូតូម៉ាក Honda SCOOPY i ស៊េរីថ្មី ជាផ្លូវការ តាំងពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់អតិថិជន។
Honda SCOOPY i មានអត្រាសន្សំសំចៃប្រេងខ្ពស់រហូតដល់ទៅ ៦២.៥ គីឡូម៉េត្រ/លីត្រ (ពេលបើកប្រើប្រព័ន្ធ Idling Stop) ដែលត្រូវបានសាកល្បងតាមរយៈ ECE40MODE ដោយវិស្វករក្រុមហ៊ុនហុងដា និងមានលក្ខណៈពិសេសៗ ដែលពោរពេញដោយភាពទាក់ទាញប្លែក និងរបៀបរៀបរយឥតខ្ចោះដូចជា៖
* FULL LED PROJECTOR HEADLIGHT: ចង្កៀងមុខបំពាក់ជាមួយ LED រចនាដ៏ឆ្លាតវៃដោយមានក្រវ៉ាត់ ភ្លឺដូចរថយន្តទំនើប និងការរួមបញ្ចូលគ្នានូវភ្លើងដឺម៉ី LED ដ៏ល្អឥតខ្ចោះ បង្កើននូវប្រណិតភាពទ្វេដង។
* CHARGER AC SOCKET: ទំនើបបំផុត! ជាមួយកន្លែងសាកថ្ម ដែលធ្វើឲ្យជីវិតអ្នកកាន់តែងាយស្រួល និងសម្បូរបែបក្នុងការរក្សាទំនាក់ទំនងគ្រប់ពេលវាលា។
* SEMI DIGITAL METER + ECO LAMP: កុងទ័ររចនាម៉ូតទំនើបបំផុតបែប Classic និង Semi Digital Meter បង្ហាញច្បាស់ពីដំណើរការគ្រប់តួនាទី ជាមួយភ្លើង Standby Idling Stop ជាប្រព័ន្ធបញ្ឈប់ម៉ាស៊ីនដោយស្វ័យប្រវត្តិដ៏អស្ចារ្យដំបូងគេ និងបានបំពាក់នូវ ECO MODE ប្រាប់ពីប្រសិទ្ធភាពសន្សំសំចៃប្រេងបានល្អ។
* Helmet – In/ U box 15.4 L: កាន់តែងាយស្រួល ជាមួយឃ្លុបក្រោមកែបខ្នាតធំ 15.4លីត្រ អាចដាក់មួកសុវត្ថិភាពបាន និងសម្ភារៈផ្សេងៗទៀត។

បញ្ជាក់បន្ថែម៖ អតិថិជនទាំងអស់អាចរកទិញបាននៅគ្រប់បណ្ដាហាងលក់ម៉ូតូហុងដាទាំងអស់ទូទាំងប្រទេសចាប់ពីពេលនេះតទៅ។