ទីមួយទាក់ទង បច្ចេកវិទ្យាស្កេនខ្ចៅដៃបង្កប់ក្រោមអេក្រង់ ដោយកន្លងទៅទើបឃើញម៉ូឌែល V20 របស់ក្រុមហ៊ុន VIVO មួយគត់ ដែលអភិវឌ្ឍជោគជ័យលើបច្ចេកវិទ្យាថ្មីនេះ ដែលទទួលការផ្គត់ផ្គង់ឈីបពីក្រុមហ៊ុន Qualcomm។ បែបនេះសម្រាប់ SAMSUNG S10 ដែលជាអ្នកទទួលការផ្គត់ផ្គង់ដ៏ធំមួយពីក្រុមហ៊ុនអាមេរិកខាងលើ ក៏រំពឹងនឹងមានភាគរយច្រើនអាចសាកល្បងមុខងារថ្មីលើស្មាតហ្វូនជំនាន់ក្រោយខ្លួន។
យ៉ាងណាមិញក៏ដំណឹងច្បាស់ការស្ថិតក្នុងការរង់ចាំ ព្រោះប្រភពខ្លះធ្លាប់បានបញ្ជាក់ថា S10 អាចនឹងទទួលបានមុខងារស្កេនខ្ចៅដៃបង្កប់ក្រោមអេក្រង់ ក្រោយម៉ូឌែល Galaxy Note 9 ត្រៀមបង្ហាញចុងរដូវក្តៅនេះទៅវិញ។
ទីពីរទាក់ទង Sensor 3D ដែលជាគូប្រជែងបច្ចេកវិទ្យា TrueDepth លើកាមេរ៉ា iPhone X។ កន្លងទៅ SAMSUNG បានដាក់បង្ហាញស្រដៀងគ្នានូវមុខងារនេះ ជាមួយ AR Emoji ប៉ុន្តែគ្រាន់ជាការឆ្លងកាត់នៃ Sensor កាមេរ៉ាមុខ ចេញពីជំនាន់ចាស់ Galaxy S8។ សម្រាប់ S10 ខាងក្រុមហ៊ុននឹងសម្រិតសម្រាំងបញ្ចប់នូវបច្ចេកវិទ្យាចុងក្រោយ ពោលនឹងមានការផ្លាស់ប្តូរខ្លាំងខុសពីស្មាតហ្វូនបច្ចុប្បន្ន។
ប្រភព៖ idropnews