Apple បានសម្រេចបិទឲ្យ Downgrade/Restore ទៅកាន់ iOS 11.3 ពោលគឺអ្នកប្រើប្រាស់មានសិទ្ធិដំឡើងទៅកាន់តែ iOS ជំនាន់ក្រោយតែមួយគត់។ បច្ចុប្បន្នកំណែចុងក្រោយគឺ iOS 11.3.1 ស្របពេលខាងក្រុមអ្នកអភិវឌ្ឍកម្មវិធី (Developer) កំពុងដុតដៃដុតជើងកែច្នៃកំណែសាកល្បង iOS 11.4។
iOS 11.3.1 បានដាក់ឲ្យប្រើប្រាស់ជាង ២ សប្តាហ៍ ដោយបានកែកំហុសឆ្គងប្រព័ន្ធ Touch មិនដំណើរការលើអេក្រង់ iPhone 8 ដែលទទួលការជួសជុលចន្លោះប្រហោងដទៃផ្សេងទៀត។
ជុំវិញដំណឹង Jailbreak ក្រុម Tencent Keen Security Lab របស់ប្រទេសចិន ក៏ទើបជោគជ័យលើការបំបែកកូដ iOS 11.3.1 ប៉ុន្តែមិនទាន់បើកឲ្យប្រើប្រាស់ជាសាធារណៈនៅឡើយ។ ប៉ុន្តែអ្នកប្រើប្រាស់ឈរលើជំនាន់ iOS 11-11.1.2 អាចសាកល្បងហែកគុកបានតាមរយៈកម្មវិធី Electra ដែលបើកឲ្យប្រើកាលពីខែកុម្ភៈ។
ប្រភព៖ iclarified
