iPhone ថ្មី​​ចេញ​រូបរាង​​បាត់ តែ​កុំច្រឡំ​ឲ្យសោះ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

iPhone ថ្មី​​ចេញ​រូបរាង​​បាត់ តែ​កុំច្រឡំ​ឲ្យសោះ

05/05/2018
ក្រោយ​ចចាមអារ៉ាម​ថា Apple នឹង​ដាក់​បង្ហាញ​ iPhone បី​ម៉ូឌែល​ក្នុង​ឆ្នាំ ២០១៨ នេះ ស្រាប់​តែ​ជើង​ខ្លាំង​លោក Martin Hajek សម្រេច​ចេញ​ផ្សាយ​នូវ Concept ដែល​ចម្លង​តាម​ព័ត៌មាន​ល្ហិចល្ហៀង​​កន្លង​មក​។
ម៉ូឌែល​ទី ១ គឺ iPhone X Plus ដែល​ជឿ​ថា​នឹង​មក​ជាមួយ​កាមេរ៉ា​ ៣ គ្រាប់​នៅ​ផ្នែក​ខាង​ក្រោយ ដូច​ម៉ូឌែល Huawei P20 Pro សម្រប​នឹង​អេក្រង់​ធំ​ប្រភេទ OLED ទំហំ ៦,៥ អ៊ីញ។ ប៉ុន្តែ​មិន​ទាន់​មាន​ការ​បញ្ជាក់​ពី​សមត្ថភាព​កាមេរ៉ា​ជា​ប្រភេទ​លែន Zoom ឬ​ការ​ថត​បែប​ណា​នៅ​ឡើយ។​
ខណៈ​ពីរ​ម៉ូឌែល​ផ្សេង​ទៀត មួយ​ទំនង​ជា iPhone SE 2 តួ​ក្រោយ​ស្រោប​ដោយ​កញ្ចក់ គាំទ្រ​មុខងារ​សាក​ថ្ម​ឥត​ខ្សែ (Wireless Charge) និង​មួយ​ម៉ូឌែល​ទៀត​តម្លៃ​ធូរ​ថ្លៃ​ជាង iPhone X បំពាក់​អេក្រង់ LCD ទំហំ ៦,១ អ៊ីញ។



ប្រភព៖ techmoblog ប្រែ​សម្រួល៖ ឡៃហ៊ាង