ប្រធានាធិបតី ដូណាល់ ត្រាំ៖ បញ្ហាដកកងទ័ពសហរដ្ឋអាមេរិក ចេញពីទឹកដីកូរ៉េខាងត្បូង នឹងមិនមាននៅក្នុងរបៀបវរៈនៃកិច្ចប្រជុំកំពូលជាមួយមេដឹកនាំកូរ៉េខាងជើងឡើយ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ប្រធានាធិបតី ដូណាល់ ត្រាំ៖ បញ្ហាដកកងទ័ពសហរដ្ឋអាមេរិក ចេញពីទឹកដីកូរ៉េខាងត្បូង នឹងមិនមាននៅក្នុងរបៀបវរៈនៃកិច្ចប្រជុំកំពូលជាមួយមេដឹកនាំកូរ៉េខាងជើងឡើយ

05/05/2018
(វ៉ាស៊ីនតោន)៖ ​ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា ​ការដកកងទ័ពសហរដ្ឋអាមេរិក ចេញពីទឹកដីកូរ៉េខាងត្បូង នឹងមិនមាននៅក្នុងរបៀបវរៈ នៃកិច្ចប្រជុំកំពូលរវាងលោក និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលនឹងធ្វើឡើងនាពេលឆាប់ៗខាងមុខនេះនោះទេ​, នេះបើយោងតាមសារព័ត៌មាន AP ចេញផ្សាយឲ្យដឹង នាយប់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨នេះ។
សូមជម្រាបថា បច្ចុប្បន្ន មានកងទ័ពសហរដ្ឋអាមេរិក ប្រមាណ២៨,៥០០នាក់ ដែលកំពុង​ឈរជើងនៅ​ទឹកដីកូរ៉េខាងត្បូង។

កូរ៉េខាងត្បូង​ កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា បញ្ហាកងទ័ព​សហរដ្ឋអាមេរិក ឈរជើង​នៅកូរ៉េខាងត្បូង មិនមាន​ជាប់ពាក់ព័ន្ធ​នឹងអនាគតនៃសន្ធិសញ្ញា​សន្តិភាព​ឡើយ ហើយថា​កងទ័ពអាមេរិក​ គួរតែតែបន្តស្ថិតនៅ​កូរ៉េខាងត្បូង បើទោះជា​មានកិច្ច ព្រមព្រៀង​សន្តិភាព​ក៏ដោយ៕