ងាកមក​ចាប់​អារម្មណ៍! សហរដ្ឋអាមេរិក «ត្រៀមពង្រាយ​កងនាវាទី២​ឡើងវិញ នៅ​អាត្លង់ទិក​ខាងជើង» ដើម្បី​ទប់ទល់​ឥទ្ធិពល​រុស្ស៊ី... - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ងាកមក​ចាប់​អារម្មណ៍! សហរដ្ឋអាមេរិក «ត្រៀមពង្រាយ​កងនាវាទី២​ឡើងវិញ នៅ​អាត្លង់ទិក​ខាងជើង» ដើម្បី​ទប់ទល់​ឥទ្ធិពល​រុស្ស៊ី...

05/05/2018
(ម៉ូស្គូ)៖ សហរដ្ឋអាមេរិក​​បានប្រកាស​រួចហើយ​ អំពីគំរោងថ្មីៗ​​នានា​របស់ខ្លួន នៅក្នុង​នោះមាន​ទាំងការដាក់​​ពង្រាយ​កង​នាវាទី ២ (Second Navy Fleet) នៅតំបន់​មហាសមុទ្រ​​អាត្លង់ទិក​ភាគខាងជើងឡើងវិញ ខណៈដែលមាន​ការព្រួយបារម្ភ​កន្លងមកថា ឥទ្ធិពលរុស្ស៊ី​នៅតំបន់នោះ កាន់តែកើន​ឡើង​ជាលំដាប់។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នាព្រឹក​ថ្ងៃសៅរ៍ ទី០៥ ខែឧសភា ឆ្នាំ២០១៨។
ឧត្តមនាវីឯក​​អាមេរិក បានថ្លែង​​នៅក្នុងកិច្ច​ប្រជុំ​មួយក្នុង​​ទីក្រុង ណ័រហ្វូក (Norfolk) នៃ​រដ្ឋវ៉ឺជីនៀ (Virgina) ភាគខាង​កើត​​សហរដ្ឋអាមេរិក (ជាប់មហា​សមុទ្រ​​អាត្លង់ទិក​​ខាងជើង) យ៉ាង​ដូច្នេះថា «បរិស្ថាន​សន្តិសុខ​បានបន្ត​រីកចំរើនទៅមុខ​ កាន់តែពោពេញដោយ​ការប្រកួត​ប្រជែង ហើយថែម​ទាំងស្មុគស្មាញ​ទៀត។ ដូច្នេះហើយ​បាន​ជាថ្ងៃនេះ យើងត្រូវ​បង្កើត​កង​នាវាទី ២ ឡើងវិញ​ម្តងទៀត​ ដើម្បីទប់ទល់​ទៅនឹងការប្រកួត​ប្រជែង​ទាំង​នោះ ជាពិសេស​គឺនៅតំបន់​អាត្លង់ទិក​ខាងជើង​ផ្ទាល់តែ​ម្តង។»
គួរបញ្ជាក់ថា បើតាមផែនការ​ខាងលើនេះ កងនាវាទី ២ ដែលមាន​ទាំងនាវាចម្បាំង កងទ័ពជើងទឹក និង​នាវាមុជទឹក ព្រមទាំងសព្វាវុធ​ជាច្រើនប្រភេទ​ទៀត នឹងត្រូវចាប់ផ្តើម​ធ្វើប្រតិបត្តិការ​ឡើងវិញ ចាប់ពី​ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ​តទៅ។ កងនាវាទី ២ នេះគឺកន្លង​មកមានតែក្នុង​ក្រដាសនោះទេ ប៉ុន្តែវាមិនដែល​បញ្ចេញសកម្មភាព​នោះឡើយ គិតចាប់តាំង​ពីឆ្នាំ២០១១។
ការគិតគូរត្រូវបានចាប់ផ្តើម តាំងពីជម្លោះ​នៃការដណ្តើមតំបន់គ្រីមា ដោយរុស្ស៊ី​ពីអ៊ុយក្រែន​កាលពី​ខែមីនា ឆ្នាំ២០១៤ ដោយតំបន់ទាំងនេះ​មានការ​ប្រែប្រួលខ្លាំងផ្នែកយុទ្ធសាស្ត្រយោធា​ថ្នាក់តំបន់ ដោយសារតែការបង្កើន​ឥទ្ធិពលរុស្ស៊ី, ទំនាក់ទំនងរវាងរុស្ស៊ី-អឺរ៉ុបប្រេះស្រាំ និងទំនាក់ទំនង​​រុស្ស៊ីអាមេរិក កាន់តែ​អាក្រក់ព្រមគ្នា៕