អភិបាលរដ្ឋ​កាលីហ្វ័រញ៉ា «ចង់បាន​ទំនាក់​ទំនង​ជិតស្និទ្ធ​ជាមួយ​ចិន» និង​​អះអាង​ថា សង្គ្រាម​​ពាណិជ្ជកម្ម​​ជា​រឿង​ឆ្កួតឡប់​បំផុត... - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អភិបាលរដ្ឋ​កាលីហ្វ័រញ៉ា «ចង់បាន​ទំនាក់​ទំនង​ជិតស្និទ្ធ​ជាមួយ​ចិន» និង​​អះអាង​ថា សង្គ្រាម​​ពាណិជ្ជកម្ម​​ជា​រឿង​ឆ្កួតឡប់​បំផុត...

05/05/2018
(ឡូស​អាន់ជែឡេស)៖ អភិបាលរដ្ឋ​កាលីហ្វ័រញ៉ា លោក ជែរី ប្រោន (Jerry Brown) បានអំពាវនាវ​ឱ្យមានបង្កើន​កិច្ចសហប្រតិបត្តិការ​រវាងចិន និង​សហរដ្ឋអាមេរិក ដោយនិយាយថា ប្រទេសទាំងពីរ​មានសក្ដានុពល​ដ៏អស្ចារ្យ ក្នុងនាមជា​ដៃគូ​ពាណិជ្ជកម្ម។ នេះបើតាម​ការចេញ​ផ្សាយដោយ​ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី០៥ ខែឧសភា ឆ្នាំ២០១៨។
លោក Brown ធ្វើការកត់​សម្គាល់បែបនេះ នៅអំឡុងកិច្ចប្រជុំ​កាលីហ្វ័រញ៉ា-​ចិន​ឆ្នាំ២០១៨ នៅថ្ងៃព្រហស្បតិ៍​សប្ដាហ៍នេះ ដែលជាកិច្ច​ប្រជុំមួយ​មានការចូលរួមពី​តំណាងរដ្ឋាភិបាល និងសហគ្រាស​មកពីចិន និង​សហរដ្ឋអាមេរិក។ កិច្ចប្រជុំនេះ​មានគោលដៅ​លើកម្ពស់ ពាណិជ្ជកម្ម​នៃរដ្ឋកាលីហ្វ័រញ៉ា និងកិច្ចសហប្រតិបត្តិការ​វិនិយោគជាមួយ​បណ្ដាខេត្ត​របស់ចិន ក្រោមការ​ចុះហត្ថលេខា​លើ MoU​ រវាង លោក Brown និងសមភាគីចិន​ក្នុងទីក្រុង​ប៉េកាំង កាលពី​ឆ្នាំ២០១៣។
ថ្លែងនា​ឱកាស​នោះដែរ លោក​អភិបាលរដ្ឋកាលីហ្វ័រញ៉ា​បានគូស​បញ្ជាក់​ដូច្នេះថា «យើងទាំង​អស់គ្នា​បានរៀនសូត្រពីគ្នា​ទៅវិញទៅមក និង​សកលភាវូនីយកម្ម​នៅទីនេះ»។ លោក​បន្ថែមថា សហរដ្ឋអាមេរិក និងចិន គួរតែធ្វើការងាររួមគ្នា​ដើម្បីលើក​កម្ពស់​សេដ្ឋកិច្ចសកល បើទោះជា​ប្រទេស​ទាំងពីរកំពុងមាន​ភាពតានតឹង ដោយសារតែ​ជម្លោះពាណិជ្ជកម្ម ​រវាងប្រទេសទាំង​ពីរ​នាពេលថ្មីៗ​នេះ​ក៏ដោយ។ «សង្រ្គាមពាណិជ្ជកម្ម​ គឺរឿងឆ្កួត​ឡប់បំផុត»។ នេះជាសម្ដី​លោក Jerry Brown។
គួរបញ្ជាក់ថា កាលពី​ឆ្នាំ២០១៧ ពាណិជ្ជកម្ម​រវាងចិន និងរដ្ឋកាលីហ្វ័រញ៉ា​បានកើនដល់ ១៧៥.៦ពាន់លានដុល្លារ ឬកើន​ឡើង ២០​ភាគរយ បើធៀបទៅ​នឹងរយៈពេល​ដូចគ្នា កាលពី​ឆ្នាំ២០១៣ ដែលមាន​​ត្រឹមតែ ១៤៦.៨​ពាន់លានដុល្លារ៕