LG G7 ThinQ ចេញ​ជា​ផ្លូវការ​ អេក្រង់​អាច​​ឆក​ក៏​បាន​ អត់​ក៏​បាន - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

LG G7 ThinQ ចេញ​ជា​ផ្លូវការ​ អេក្រង់​អាច​​ឆក​ក៏​បាន​ អត់​ក៏​បាន

03/05/2018
LG បាន​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​ស្មាតហ្វូន​ត្រកូល​ G ជំនាន់​ថ្មី ដែល​មាន​ឈ្មោះ​ថា​ G7 ThinQ។ លក្ខណៈ​សម្បត្តិ និង​រូបរាង​របស់​វា​ ដូច​គ្នា​បេះ​ដាក់​នឹង​ដំណឹង​ដែល​លេច​ធ្លាយ​កន្លង​មក។
អេក្រង់​​ជា​ប្រភេទ​ LCD មាន​ទំហំ​ ៦,១ អ៊ីញ​ អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត​ ៣១២០ x ១៤៤០ ភីកសែល ដោយ​សង្កេត​ឃើញ​ថា​មាន​ស្នាម​ឆក​មួយ​ដុំ​នៅ​ផ្នែក​ខាង​លើ។ យ៉ាងណាក្ដី​ លើ​ស្មាតហ្វូន​នេះ​អាច​ជម្រើស​មួយ​ដែល​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​លាក់​ស្នាម​ឆក​នេះ​បាន។
​តួ​ខ្លួន​របស់​ G7 ThinQ មាន​ផលិត​ដោយ​សារធាតុ​អាលុយមីញ៉ូម​ និង​ស្រោប​ដោយ​ផ្ទាំង​កញ្ចក់​ Gorilla Glass 5 នៅ​ផ្នែក​ខាង​មុខ​ និង​ខាង​ក្រោយ ធ្វើ​ឲ្យ​ស្មាតហ្វូន​មាន​ភាព​រលើប​រលោង។ តួ​ខ្លួន​នេះ​ក៏​មាន​សមត្ថភាព​ធន់​នឹង​ទឹក​កម្រិត IP68 ផង​ដែរ។
ផ្ទាំង​កញ្ចក់​ផ្នែក​ខាង​ក្រោយ​របស់​ G7 ThinQ អាច​ទ្រាំទ្រ​នឹង​មុខងារ​សាក​ថ្ម​ឥត​ខ្សែ​ ឬ អាច​សាក​ថ្ម​ថាមពល​ ៣០០០ mAh របស់​ស្មាតហ្វូន​នេះ​តាម​រយៈ​រន្ធ​ USB Type-C ដែល​ទ្រាំទ្រ​នឹង​ការ​សាក​ថ្ម​បាន​លឿន​ Quick Charge 3.0។

G7 ThinQ ដំណើរ​ការ​ទៅ​បាន​ដោយ​ប្រើ​បន្ទះ​ឈីប​ Snapdragon 845 គួប​ផ្សំ​នឹង​ RAM ទំហំ​ ៦ GB និង​អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ​ ១២៨ GB ដែល​មាន​រន្ធ​សម្រាប់​ដោត​មេមូរី​កាត​ដើម្បី​បង្កើត​ទំហំ​អង្គ​ផ្ទុក​ទិន្នន័យ។
ចំពោះ​កាមេរ៉ា​វិញ​ LG នៅ​តែ​សម្រេច​ប្រើ​រូបមន្ត​ចាស់​ ដោយ​មាន​​ប្រើ​​ឡេន​កាមេរ៉ា​ធម្មតា​កម្រិត​ ១៦ MP លាយ​នឹង​ឡេន​កាមេរ៉ា​ Wide-Angle។ កាមេរ៉ា​មេ​​មាន​ Aperture ទំហំ​ f/1.6 និង​មាន​បច្ចេកវិទ្យា​ទប់​​លំនឹង​ OIS រួម​ទាំង​ Phase Detection និង Laser Autofocus ផង​ដែរ។
កាមេរ៉ា​ Wide-Angle ឯណោះ​វិញ​​មាន​ Aperture ទំហំ​ f/1.9 មិន​មាន​បច្ចេកវិទ្យា​ OIS។ LG បាន​បន្ថែម​បច្ចេកវិទ្យា​ AI ​លើ​ប្រព័ន្ធ​កាមេរ៉ា​ ដែល​អាច​ឲ្យ​ចាប់​រូបភាព​បាន​ល្អ​នៅ​ស្ថានភាព​ខ្វះ​ពន្លឺ និង អាច​ថត​​រូប​បែប​ Portrait បាន​ទៀត​ផង។ កាមេរ៉ា​ទំហំ​ ៨ MP កម្រិត Aperutre f/1.9 ជា​អ្នក​រ៉ាប់រង​លើ​ការ​ថត Selfie។
G7 ThinQ មាន​​រន្ធ​បំពង​សំឡេង​បែប​ Stero ឈ្មោះ​ Boom Box ដែល​អាច​បញ្ចេញ​សំឡេង​បែប​ Surround Sound និង​បាន​ឮ​ខ្លាំង​ជា​ទីបំផុត។ ស្មាតហ្វូន​នេះ​ក៏​មាន​បំពាក់​នូវ​រន្ធ​ស្រូប​សំឡេង​ ដែល​អាច​ស្រូប​សំឡេង​បាន​ចម្ងាយ​ដល់​ ៥ ម៉ែត្រ។
ស្មាតហ្វូន​នេះ​ដើរ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ Android Oreo 8.0 ​និង​មាន​ជម្រើស​ពណ៌​ Platinum Gray, Aurora Black, Moroccan Blue និង​ Raspberry Red។ តម្លៃ​និង​កាល​បរិច្ឆេទ​ចេញ​លក់​ មិន​ទាន់​មាន​ការ​បញ្ជាក់​នៅ​ឡើយ​ទេ៕​​


ប្រភព៖ GSMarena