របាយការណ៍ក្តៅ! ប្រទេសចំនួន​ ១០ ជាប់​​ឈ្មោះ​​ជា «អ្នក​ចាយ​លុយ​ច្រើន​ជាង​គេ​​លើវិស័យ​យោធា​​មាន​ដូចជា អាមេរិក, ចិន និង...» - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

របាយការណ៍ក្តៅ! ប្រទេសចំនួន​ ១០ ជាប់​​ឈ្មោះ​​ជា «អ្នក​ចាយ​លុយ​ច្រើន​ជាង​គេ​​លើវិស័យ​យោធា​​មាន​ដូចជា អាមេរិក, ចិន និង...»

03/05/2018
(បរទេស)៖ ការចំណាយ​លើកញ្ចប់ថវិកាយោធា​នៅលើ​ពិភពលោក បានកើន​​ឡើង​កាលពី​​ឆ្នាំ២០១៧ ដល់កម្រិត​ខ្ពស់មួយមិន​ធ្លាប់មាន គិតចាប់តាំងពី​សម័យសង្រ្គាម​ត្រជាក់បាន​បញ្ចប់ ខណៈ​សហរដ្ឋអាមេរិក ចិន និងអារ៉ាប៊ីសាអូឌីត ជាប់ឈ្មោះ​នៅលើគេ​ក្នុងនាមជា ប្រទេសចាយលុយ​លើវិស័យយោធា​ច្រើនជាងគេ​បំផុត។ នេះបើ​តាម Stockholm International Peace Research Institute (SIPRI) ដកស្រង់​ដោយ​សារព័ត៌មាន Al Jazeera នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែឧសភា ឆ្នាំ២០១៨។
យោងតាម​ការសិក្សាស្រាវជ្រាវ​របស់ SIPRI ចេញផ្សាយ​នៅថ្ងៃពុធនេះ ការចំណាយ​លើកញ្ចប់ថវិកាយោធា​សកល​ មានរហូតដល់ទៅ ១.៧៣​ទ្រីលានដុល្លារ (ពាន់ពាន់លាន) ឬកើនឡើង ១.១ភាគរយ ធៀបទៅ​នឹងឆ្នាំ២០១៦។ បន្ថែមពី​លើនេះ ការសិក្សា​ដដែល​ក៏បាន​បញ្ជាក់ដែរ​ថា សហរដ្ឋអាមេរិក​នៅតែឈរលេខ​រៀងទីមួយ​ ជាប្រទេសដែលបានចាយ​លុយច្រើនជាងគេ​ដល់ទៅ ៦១០ពាន់លានដុល្លារ​ លើវិស័យ​យោធា ឬក៏ស្មើនឹង ៣៥ភាគរយ នៃកញ្ចប់ថវិកា​យោធា​សកល។ ចំណែកឯ ប្រទេសជាប់លេខពីរ គឺចិនដោយមាន​កញ្ចប់ថវិកា​យោធា ២២៨​ពាន់លានដុល្លារ តាមពីក្រោយ​ដោយ​អារ៉ាសាអូឌីតមាន ៦៩.៤ពាន់លានដុល្លារ កាលពី​ឆ្នាំ២០១៧។
ខាងក្រោមនេះ​ គឺជាបញ្ជីឈ្មោះ​ប្រទេសមានកញ្ចប់ថវិកា​យោធាច្រើនជាងគេ​ទាំង ១០ នៅលើ​ពិភពលោក​កាលពី​ឆ្នាំ២០១៧៖
១៖ សហរដ្ឋអាមេរិក = ៦១០ពាន់លានដុល្លារ
២៖ ចិន = ២២៨ពាន់លានដុល្លារ
៣៖ អារ៉ាប៊ីសាអូឌីត = ៦៩.៤ពាន់លានដុល្លារ
៤៖ រុស្ស៊ី = ៦៦.៣ពាន់លានដុល្លារ
៥៖ ឥណ្ឌា = ៦៤ពាន់លានដុល្លារ
៦៖ បារាំង = ៥៧.៨ពាន់លានដុល្លារ
៧៖ អង់គ្លេស = ៤៧.២ពាន់លានដុល្លារ
៨៖ ជប៉ុន = ៤៥.៤ពាន់លានដុល្លារ
៩៖ អាល្លឺម៉ង់ = ៤៤.៣ពាន់លានដុល្លារ
១០៖ កូរ៉េខាងត្បូង = ៣៩.២ពាន់លានដុល្លារ៕