ទិវាសេរីភាពសារព័ត៌មាន៖ សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យសារព័ត៌មាននិយាយការពិត ហ៊ានរិះគន់ដើម្បីស្ថាបនា មិនឆ្វេងពេក មិនស្តាំពេក - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ទិវាសេរីភាពសារព័ត៌មាន៖ សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យសារព័ត៌មាននិយាយការពិត ហ៊ានរិះគន់ដើម្បីស្ថាបនា មិនឆ្វេងពេក មិនស្តាំពេក

03/05/2018
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសារលិខិតស្វាគមន៍ចំពោះ ទិវាសេរីភាពសារព័ត៌មានសកលលោក នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨។
សារលិខិតសម្តេចតេជោ ហ៊ុន សែន បានកត់សម្គាល់ថា ទិវាសេរីភាពសារព័ត៌មានសកលលោក ឆ្នាំ២០១៨នេះ បានផ្តល់សំខាន់លើប្រធានបទ «ប្រព័ន្ធផ្សព្វផ្សាយ និងនីតិរដ្ឋ» ដែលមានសារសំខាន់ស្របតាមតម្រូវការចាំបាច់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលចង់ឱ្យប្រព័ន្ធមានថាមពល និងប្រកបដោយគុណភាព យុត្តិធម៌ និងការទទួលខុសត្រូវក្នុងការផ្តល់ព័ត៌មានពិត ដែលជាកញ្ចក់ឆ្លុះបញ្ចាំងនូវការពិតជាក់ស្តែងក្នុងសង្គម មិនឆ្វេងពេក មិនស្តាំពេក គឺចលនាកណ្តាល ដែលអាចទទួលយកបានទាំងអស់គ្នា​ ហើយសំខាន់បំផុត គឺហ៊ាននិយាយការពិត និងរិះគន់ក្នុងន័យស្ថាបនា ដើម្បីចូលរួមក្នុងការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ កសាងសង្គមមួយមានយុត្តិធម៌ នីតិរដ្ឋ សុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ដែលជាបំណងប្រាថ្នា និងជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា។
ខាងក្រោមនេះ ជាសារលិខិតសម្តេចតេជោ ហ៊ុន សែន ដែលមានខ្លឹមសារទាំងស្រុងដូចតទៅ៖