លោក ជា សុផារ៉ា៖ មុន-ក្រោយ និងពេលកំពុងបោះឆ្នោត តម្លៃដីធ្លីមិនមានជាបញ្ហាចោទ ខណៈបច្ចុប្បន្នទីផ្សារនៃម្លៃដីកាន់តែកើនខ្ពស់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

លោក ជា សុផារ៉ា៖ មុន-ក្រោយ និងពេលកំពុងបោះឆ្នោត តម្លៃដីធ្លីមិនមានជាបញ្ហាចោទ ខណៈបច្ចុប្បន្នទីផ្សារនៃម្លៃដីកាន់តែកើនខ្ពស់

02/05/2018
(ភ្នំពេញ)៖ ថ្លែងចំពោះមុខអ្នកជំនួញរកស៊ីផ្នែកអចលវត្ថុកម្ពុជាជាតិ និងអន្ដរជាតិជាច្រើនរូប លោកទេសរដ្ឋមន្រ្ដី ជា សុផារ៉ា រដ្ឋមន្រ្ដីក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ បានសង្កត់ធ្ងន់ៗថា ទោះបីស្ថិតក្នុងឆ្នាំបោះឆ្នោតក្ដី ក៏វិស័យដីធ្លីមិនមានបញ្ហាធ្លាក់ចុះ ឬប្រែប្រួលនោះឡើយ។

ការលើកឡើងបែបនេះ របស់លោកទេសរដ្ឋមន្រ្ដី ធ្វើឡើងនាឱកាសដែលលោកអញ្ជើញ ទៅចូលរួមក្នុងការរបើកដំណើរការ បុកគ្រឹះសាងសង់គម្រោង​លំនៅដ្ឋាន The Palms នាព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨នេះ។
លោកទេសរដ្ឋមន្ដ្រីបានបញ្ជាក់ថា «ទោះបីស្ថិតក្នុងពេល មុនបោះឆ្នោត ក្រោយបោះឆ្នោត និងកំពុងបោះឆ្នោតក្ដី ក្នុងបណ្ដាឆ្នាំកន្លងមកនេះមិនមានការប្រែប្រួលខ្លាំងទេ ពីបញ្ហាអចលនទ្រព្យ ខណៈបច្ចុប្បន្ននេះទីផ្សារដីនៅទីកន្លែងណា ក៏មានការកើនឡើងខ្ពស់ដែរ ពិសេសក្នុងខេត្តព្រះសីហនុ និងទីក្រុង​ភ្នំពេញ ទាំងនេះបង្ហាញពីជំនឿជឿជាក់ថា ការបោះទុនក្នុងប្រទេសកម្ពុជា ពិតជាមានស្ថេរភាព និងអាចទទួលយកនូវប្រាក់ចំណេញបាន»។

លោកថា នៅក្នុងឆ្នាំ​២០១៧ ការបោះទុនវិនិយោគលើវិស័យសំណង់នៅកម្ពុជា មានទឹកប្រាក់ប្រមាណ៦,៤០០លានដុល្លារ កើនឡើង២១.៨៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៦ ដែលមានត្រឹមតែ៥,៥៧៩លានដុល្លារ។
កាលពីព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានលើកឡើងថា រាល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដម្ដងៗ ការវិនិយោគលើ​វិស័យដីធ្លី តែងតែមានបញ្ហាដូចជាជាប់គាំង លក់មិនចេញជាដើម ព្រោះតែអ្នកវិនិយោគទាំងនោះរង់ចាំមើលថា តើគណបក្សណាជាប់ឆ្នោត? ប៉ុន្ដែ​សម្រាប់ឆ្នាំ២០១៨នេះវិញ ការវិនិយោគលើវិស័យដីធ្លីនេះ នឹងមិនមានជាបញ្ហាចោទនោះឡើយ ដោយសារតែប្រជាពលរដ្ឋកម្ពុជាជឿជាក់ថា ឆ្នាំ​នេះ​គណបក្សប្រជជាជនកម្ពុជា នឹងបន្ដឈ្នះឆ្នោត។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមទៀតថា «សម្រាប់ឆ្នាំ២០១៨នេះវិញ វិស័យដីធ្លីមិនបានធ្លាក់ចុះ ឬនៅទ្រឹងឡើយ ដោយដីបានឡើ​ង​ថ្លៃមុនពេលបោះឆ្នោតទៅទៀត ដោយសារតែគេដឹងច្បាស់ថា ខ្ញុំពិតជានៅកាន់តំណែងជានាយករដ្ឋមន្រ្ដី ក្នុងពេលដែលគណបក្សប្រជាជន បន្ដឈ្នះ​ឆ្នោត​ទាំងនេះជារឿងពិត»។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា លោកបណ្ឌិត គីម ហ៊ាង លើកឡើងយ៉ាងដូច្នេះថា ឆ្នាំបោះឆ្នោតជាឱកាសល្អ មានន័យថា ធម្មតានៅពេលដែលជិតនឹងការបោះឆ្នោត មិនមែនតែ ​នៅក្នុងប្រទេសកម្ពុជានោះទេ នៅប្រទេសណាក៏ដោយ នៅពេលដែលជិតបោះឆ្នោត គឺមនុស្សត្រូវការលុយ នៅពេលដែលតម្រូវការលុយ​កើនឡើង ទោះចង់ឬមិនចង់ក៏ត្រូវតែលក់ ដូច្នេះពេលនេះហើយជាពេលមួយ ដែលមានការលក់ច្រើន នៅពេលលក់ច្រើន អ្នកទិញក៏មាន​ជម្រើសច្រើនដូចគ្នា៕