យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំង ប្រទេសថ្ងៃទី០២ ខែឧសភា៖ រកឃើញយានយន្ដល្មើសច្បាប់៤៥៧គ្រឿង និងផាកពិន័យ២៨៨គ្រឿង, រាជធានីភ្នំពេញឃាត់យានយន្ត ៦៨២គ្រឿង - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំង ប្រទេសថ្ងៃទី០២ ខែឧសភា៖ រកឃើញយានយន្ដល្មើសច្បាប់៤៥៧គ្រឿង និងផាកពិន័យ២៨៨គ្រឿង, រាជធានីភ្នំពេញឃាត់យានយន្ត ៦៨២គ្រឿង

02/05/2018
(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៤,៧១៩គ្រឿង រកឃើញល្មើសច្បាប់ ៤៥៧គ្រឿង (ម៉ូតូ៧១ភាគរយ) អប់រំ១៦៩គ្រឿង និងផាកពិន័យ២៨៨គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី០២ ខែឧសភានេះ ត្រួតពិនិត្យរួមបាន ចំនួន១៤០គ្រឿង អប់រំ ២៤គ្រឿង និងផាកពិន័យចំនួន៥៦គ្រឿង។

ដោយឡែកសម្រាប់រាជធានីភ្នំពេញវិញ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលឃាត់បាន យានយន្ត ៦៨២គ្រឿង ដែលជិះបញ្ច្រាស មិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ មិនមានស្លាកលេខ។

សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០២ ខែឧសភានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៨,០៩៥គ្រឿង រកឃើញយានយន្តល្មើស ៧៤២ (ម៉ូតូ៦៨ភាគរយ) ក្នុងនោះអប់រំ ២៩៩គ្រឿង និងផាកពិន័យ ១៨៩គ្រឿង៕