បុកច្រើនតណាស់បុកបន្តគ្នាបីបួនតង់ ទីបំផុតស្លាប់ម្នាក់! ! ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

បុកច្រើនតណាស់បុកបន្តគ្នាបីបួនតង់ ទីបំផុតស្លាប់ម្នាក់! ! !

02/05/2018
ភ្នំពេញ៖ យ៉ាងហោចណាស់ មនុស្សម្នាក់ស្លាប់ភ្លាមៗ នៅកន្លែង និងម្នាក់ទៀតរងរបួសស្រាល បន្ទាប់ពីជួបនូវឧប្បត្តិហេតុ គ្រោះថ្នាក់បង្កឡើងដោយ រថយន្តយុីឌុប ដឹកសុីម៉ង់ត៍ បើកបុកម៉ូតូធូដេ ផ្ទប់នឹងរថយន្តស្ទូច ហើយបន្តទៅបុករថយន្តកាមរីបាឡែន និងម៉ូតូគុបជ្រុងមួយគ្រឿងទៀត ប៉ុណ្ណឹងហើយ រថយន្តបែជារយ៊ែរថយន្តក្រោយ ជ្រុលទៅបុកតូបលក់ដូរ រុញទៅបុកសំយ៉ាបផ្ទះប្រជាពលរដ្ឋបន្ថែមទៀត កាលពីវេលាម៉ោង ៩និង៥០នាទីព្រឹក ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅតាម ផ្លូវជាតិលេខ៣ កែងផ្លូវ៣០ម៉ែត្រ ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិសែនជ័យ ។

រថយន្តបង្កម៉ាក ហុីណូ យុីឌុប ពណ៌ខៀវ ពាក់ស្លាកលេខ តាកែវ 3A-1033 ដឹកសុីម៉ង់ត៍ បើកបរដោយឈ្មោះ សៅ សុភី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរបើកបររថយន្ត ដឹកសុីម៉ង់ត៍ របស់ក្រុមហ៊ុនប្រុស ចាន់លីម មានស្រុកកំណើតភូមិត្រពាំងជួន ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ ចំណែកជនរងគ្រោះ ស្លាប់ក្នុងហេតុការណ៍ ឈ្មោះ ឌុក ស្រីលីន ហៅ កាន់ លីន ភេទស្រី មានទីលំនៅភូមិ កប់ភ្លុក សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិសែនជ័យ ជិះម៉ូតូ ម៉ាក ធូដេ ពណ៌ព្រីងទុំ ។

ចំណែកអ្នករបួសម្នាក់ទៀត ឈ្មោះ ជឹម ប៊ុនហេង ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរ បុគ្គលិកផ្នែកអនាម័យនៅមន្ទីរពេទ្យរុស្សី រងរបួសស្រាល មានទីលំនៅភូមិគោកខ្សាច់ សង្កាត់ ប្រទះឡាង ខណ្ឌដង្កោ បើកបរម៉ូតូហុងដា គុប ជ្រុង សេ៥០ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 1AL-8665 ។ រីឯរថយន្ត ម៉ាកកាមរី ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2X-3272 រងការខូចខាតខ្ទេចគូទក្រោយ និងរថយន្តស្ទូចមួយគ្រឿងទៀត ម៉ាក ហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-8622 រងការខូចខាតផ្នែកចំហៀងខាងឆ្វេង ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ រថយន្តបង្ក ទើបវិលមកពីទម្លាក់ដាក់សុីម៉ង់ត៍វិញ បើកតាមបណ្តោយផ្លូវ៣០ម៉ែត្រ ពីកើតទៅលិច ដល់កែងផ្លូវជាតិលេខ៣ បែជាបុក រថយន្តកាមរីពីក្រោយ និងម៉ូតូគុបជ្រុង ទាំងកម្រោល ដែលបើកពីកើតទៅលិច ហើយមិនទាន់អស់ល្បឿនរថយន្តបង្ក បន្តទៅបុកម៉ូតូ ម៉ាកធូដេ បើកដោយស្រ្តីរងគ្រោះ ធ្វើដំណើរតាមផ្លូវជាតិលេខ៣ពីជើងទៅត្បូង បំរ៉ុងបត់ចូលផ្លូវ៣០ម៉ែត្រ រុញផ្ទប់ទៅនឹងរថយន្តស្ទូច បណ្តាលឲ្យស្រ្តីម្នាក់ស្លាប់ភ្លាមៗនៅកន្លែង បុរសម្នាក់ទៀតរងរបួសស្រាល ហើយរថយន្តព្យាយាមរយ៊ែថយក្រោយវិញ ជ្រុលទៅបុកតុលក់ដូរ និងបុកចូលសំយ៉ាបផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យបាក់ ខូចខាតដែរ ។ ក្នុងហេតុការណ៍ខាងលើ បងហកឲ្យរថយន្តចំនួន៣គ្រឿង ម៉ូតូចំនួន២គ្រឿង រងការខូចខាត មនុស្សម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសស្រាល និងបាក់តុ សំយ៉ាបផ្ទះ ។

ហេតុការណ៍ខាងលើកើតឡើង អ្នកបើកបរ ប៉ុនប៉ង ចុះរត់គេច តែត្រូវបាន ប្រជាពលរដ្ឋ សមត្ថកិច្ច ប្រចាំនៅក្បែរនោះស្រាប់ ដេញចាប់ខ្លួនអ្នកបើកបររថយន្តបង្កបាន ។ ស្រ្តីរងគ្រោះទោះជាសាច់ញាតិមិនអស់ចិត្ត ហៅរថយន្តសង្រ្គោះមកពិនិត្យ តែគួរឲ្យសោកស្តាយ ជនរងគ្រោះបាត់ផុតរលត់ បាត់ដង្ហើម ស្លាប់ទៅហើយ ។

ចំណែកសមត្ថកិច្ច ភ្លាមៗចុះទៅអន្តរាគមន៍ ពិនិត្យស្ថានការណ៍ សម្រួលចរាចរណ៍ ក្រោយពិនិត្យសាកសពរួច ប្រគល់ជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី រីឯ រថយន្តចំនួន៣គ្រឿង ម៉ូតូ២គ្រឿង រួមទាំងអ្នកបើកបររថយន្តបង្កផង ត្រូវបានសមត្ថកិច្ចនាំយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោក ក្រុងភ្នំពេញ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ។