ជនជាតិចិន កាន់តែខ្លាំងដៃបុកម៉ូតូពីក្រោយ គ្រាន់តែម្ចាស់ម៉ូតូសម្លឹងមុខ ស្រាប់តែថយបើកបំបុក! ! ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ជនជាតិចិន កាន់តែខ្លាំងដៃបុកម៉ូតូពីក្រោយ គ្រាន់តែម្ចាស់ម៉ូតូសម្លឹងមុខ ស្រាប់តែថយបើកបំបុក! ! !

02/05/2018
ភ្នំពេញ បុរសជនជាតិចិន២នាក់ ស្រវឹងធ្លាក់ភ្នែក បើករថយន្តលឿនដូចហោះ ជ្រុលទៅបុករឺម៉កម៉ូតូ ​ពីក្រោយពេញទំហឹង ហើយពេលឃើញម្ចាស់ម៉ូតូកង់បី សម្លឹងមុខពួគេ អ្នកបើកឡានបង្ក បានថយឡានទៅក្រោយ រួចបើកបំបុក បណ្តាលឲ្យម៉ូតូកង់បី ក្រឡាប់ផ្ងារជើង បណ្តាលអោយអ្នកបើករឺម៉ករបួសធ្ងន់។

ពេលកើតហេតុនោះ ​រថយន្តបង្កមិនព្រមឈប់ទេ ប្រឹងបន្ថែមល្បឿនបើករត់ ជ្រុលទៅបុកក្បាលនាគ ពុះចែកទ្រូងផ្លូវបណ្តាលអោយ បាក់អស់មួយកង់ទើបរថយន្ត ដាច់កាឡេកង់ឆ្វេង ទៅមុខលែងរួច ហេតុការណ៏នេះ បានកើតឡើងកាលពីវេលាម៉ោង ១រំលងអធ្រាត ឈានចូលថ្ងៃទី១ ខែឧសភា នៅតាមផ្លូវសហព័ន្ធរុស្សី ទល់មុខសួនកំសាន្ត ភ្នំពេញ​ វ៉តធឺផាក ស្ថិតក្នុងង្កាត់ទឹកថ្លា​ ខណ្ឌសែនសុខ ។ជនបង្កទាំងពីរ មិនបានត្រូវគេស្គាល់ឈ្មោះនោះទេ តែនៅក្នុងរថយន្តគេ រកឃើញឯកសារមួយសន្លឹក បញ្ចាក់ថា ជនបង្កទាំង២នាក់នោះ ជាម្ចាស់សហគ្រាសសំណង់ ឈ្មោះ រ៉ុង​​​ ហ្សុង ​ខនស្ត្រាក់សិន​ ឯ.ក (Rong Zhong Contruction Co.Ltd)​ ដែលមានទីតាំង នៅ​ផ្ទះលេខ១៦ ផ្លូវ614 ភូមិ១៩ សង្កាត់បឹងកក់2 ខណ្ឌទួលគោក។

តាមប្រភពពត៌មាន ពីប្រជាពលរដ្ឋ​រស់នៅ កន្លែងកើតហេតុ បានប្រាប់អោយដឹងថា មុនកើតហេតុ គេឃើញមានរឺម៉ក ម៉ូតូ​មួយគ្រឿងបើកបរដោយ បុរសម្នាក់ជាជនជាតិខ្មែរ មិនស្គាល់អត្តសញ្ញាណ បើកតែម្នាក់ឯង តាមបណ្តោយផ្លូវសហព័ន្ធរុស្សី​ ក្នុងទិសដៅពីលិចទៅកើត មក​ដល់ចំនុចកើតហេតុ ក៏មានរថយន្តមួយគ្រឿងម៉ាក Lexus RX300 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2N -0345 បើកបរដោយ បុរសជនជាតិចិន ស្រវឹងស្រាជោកជាំ២នាក់ បើកលឿនដូចហោះ ទៅបុកម៉ូតូកង់បីពីក្រោយ។ប្រភពដដែលបន្តថា នៅពេលត្រូវរថយន្ត បើកមកបុកពីក្រោយបែបនេះ គេឃើញម្ចាស់រ៉ឺម៉កម៉ូតូកង់បី បានក្រឡេកមើលមុខអ្នកបើក ស្រាប់តែភ្លាមនោះ ជនជាតិចិន ដែលកំពុងស្រវឹងធ្លាក់ភ្នែក ស្រាប់តែច្រឡោតខឹង ក៏ថយរថយន្តទៅក្រោយ ប្រមាណជាង៣ម៉ែត្រ រួចបើកមកបំបុករ៉ឺម៉ក ម៉ូតូកង់៣ពីក្រោយ ទាំងកំរោល បណ្តាលឱ្យក្រឡាប់ផ្ងារជើង បណ្តាលឲ្យម្ចាស់ម៉ូតូកង់បី រងរបួសធ្ងន់។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានប្រជាពលរដ្ឋ ទូរស័ព្ទហៅរថយន្តសង្គ្រោះ ដឹកទៅសង្គ្រោះនៅគ្លីនិកហុងហាក់ ចំណែកជនបង្ក ត្រូវបានឃាត់ខ្លួន រួមជាមួយរថយន្តនឹងម៉ូតូរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញ ធ្វើការវាស់វែង យកទៅរក្សារទុក នៅការិយាល័យនគរ​បាល ​ចរាចរណ៏ជើងគោក រងចាំដោះស្រាយគ្នា នៅពេលក្រោយ ។