កូនប្រសារទាញឈើជ្រុងសំពងក្បាលឪពុកក្មេកដែលកំពុងអង្គុយសូត្រធម៌លើផ្ទះរហូតធ្លាយខួរស្លាប់ ! ! ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

កូនប្រសារទាញឈើជ្រុងសំពងក្បាលឪពុកក្មេកដែលកំពុងអង្គុយសូត្រធម៌លើផ្ទះរហូតធ្លាយខួរស្លាប់ ! ! !

30/04/2018
កណ្ដាល​៖ លោកតាអាយុ៧៥ឆ្នាំម្នាក់ បានស្លាប់ភ្លាមៗនៅលើផ្ទះរបស់ខ្លួន នៅពេលដែលរូបគាត់អង្គុយសូត្រធម៌ ហើយត្រូវបានកូនប្រសារ យកឈើជ្រុងវាយក្បាលរហូតដល់ចេញខួរមកក្រៅ។ហេតុការណ៍នេះបានកើតឡើង នៅចំណុចផ្ទះជនរងគ្រោះ ឈ្មោះ​ សែ កាំង ភូមិជ្រោយជ្រែ ឃុំសំបួរ ស្រុកល្វាឯម ខេត្តកណ្តាល កាលពីម៉ោង៦យប់ថ្ងៃទី២៩ខែមេសាឆ្នាំ២០១៨។

សមត្ថកិច្ចស្រុកល្វាឯម បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សែ កាំង ភេទប្រុស អាយុ៧៥​ ឆ្នាំ ជនជាតិវៀតណាមមុខរបរ កសិករ​ មានទីលំនៅភូមិ ជ្រោយជ្រែ ឃុំសំបួរ ស្រុកល្វាឯម ខេត្តកណ្តាល។
ឯជនសង្ស័យឈ្មោះ គង់ សំអឿន ហៅកៃ ភេទ ប្រុស អាយុ ៤២ ឆ្នាំជាតិ ខ្មែរ​ មុខរបរ កសិករ
មានទីលំនៅភូមិជ្រោយជ្រែ ឃុំសំបួរ ស្រុកល្វាឯម
ខេត្តកណ្តាល ឃាត់ខ្លួន។

ប្រភពដដែលបន្តថា មុនពេលកេីតហេតុជនសង្ស័យនៅផ្ទះរបស់ខ្លួន ដែលនៅទល់មុខផ្ទះជនរងគ្រោះ ជាឪពុករបស់ប្រពន្ធជនសង្ស័យ លុះវេលាម៉ោងកើតហេតុ រូបគេ បានដេីរចេញពីផ្ទះ​ ដោយកាន់ឈេីជ្រុង ប្រវែង កន្លះម៉ែត្រ សំដៅមកឡេីងលេីផ្ទះឪពុកក្មេក ភ្លាមនោះឈ្មោះ យ៉ាយ ចាន់រ៉ា ភេទ ស្រី ត្រូវកូនបង្កេីតរបស់ជនរងគ្រោះ បានស្រែកពីខាងក្រោមផ្ទះថាៈ ពុកអេីយ អា អឿន កាន់ព្រនង់ឡេីងទៅលេីផ្ទះហេីយ គាត់បានឆ្លេីយមកវិញថា អេី មានការអី ពេលនោះគាត់កំពុងសូត្រធ៌មនៅលេីផ្ទះ។
ហើយឈ្មោះ ចាន់រ៉ា បានរត់ឡេីងតាមក្រោយឃើញជនសង្ស័យកំពុង វាយឪពុកខ្លួនបែកក្បាលធ្លាយ ខួរ ស្លាប់បាត់ទៅហេីយ។

ហេីយបាន ស្រែកហៅឲ្យអ្នកជិតខាងជួយ ក្រោយពីបានវាយជនរងគ្រោះដែលត្រូវជាឪពុកចុង រួច ជនសង្ស័យបានចុះពីលេីផ្ទះ មានកាន់ព្រនុង រួចទៅអង្គុយនៅផ្ទះរបស់ខ្លួនវិញ។
ករណីនេះ កម្លាំងប៉ុស្តិ៍ ឃាត់ខ្លួនជនសង្ស័យមកប៉ុស្តិ៍នគរបាលរដ្ឋបាល សំបួរ ដេីម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។