រន្ធត់ទាំងមនុស្សទាំងផ្ទះ ក្លាយជាចំណីភ្លើងដ៏សាហាវ​បំផុត! ! ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

រន្ធត់ទាំងមនុស្សទាំងផ្ទះ ក្លាយជាចំណីភ្លើងដ៏សាហាវ​បំផុត! ! !

30/04/2018
ខេត្តបាត់ដំបង៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មាន​ហេតុការណ៍​អគ្គិភ័យ​មួយ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៩ មេ​សា ស្ថិត​ក្នុង​ក្រុម​ទី​២៧ ភូមិ​១៣​មក​រា សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង បណ្តាល​ឱ្យឆាប​​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​រហូត​ដល់​ទៅ​៤​​ខ្នង និង​មនុស្ស​ស្លាប់​ម្នាក់ ។
សេចក្តីរាយការណ៍​បន្ត​ថា គេ​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ច្បាស់​ពី​ការ​ឆេះ​នេះ​ទេ តែ​ត្រូវ​​សង្ស័យ​​ថា អាច​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង តែ​មិនដឹងផ្តើម​ចេញពីផ្ទះ​ណាមួយ​នៅឡើយ​ ។ ចំពោះ​អ្នក​ស្លាប់វិញ ក៏​នៅ​មិនទាន់​ស្គាល់​អត្ត​សញ្ញាណ តែដឹងថា ​ជា​មនុស្ស​ស្រី ។
ប្រភព​បន្ត​ថា ក្នុង​ចំណោម​ម្ចាស់ផ្ទះ​ទាំង​៦​ត្រូវ​​ស្គាល់ឈ្មោះ​៤​នាក់ ១-​ឈ្មោះ​លី ស៊ី​ញ ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ជា​អ្នក​ធ្វើ​ធៀប​ការ (​ឆេះ​អស់ទាំង​ស្រុង​) ។ ២-​ឈ្មោះ​ម៉ុង រិ​ទ្ធី ភេទ​ប្រុស អាយុ​២៩ ឆ្នាំ ជា​ពិធីការ (​ឆេះ​អស់ទាំង​ស្រុង​) ៣-​ឈ្មោះ​ណរ ទី ភេទ​ប្រុស អាយុ​៣៧ ឆ្នាំ ជា​អ្នក​ចិញ្ចឹម​ត្រី (​ឆេះ​អស់ទាំង​ស្រុង​) ៤-​ឈ្មោះ ថា ផ​ល្លី ភេទ​ប្រុស អាយុ​៥៨ ឆ្នាំ ជា​សន្តិសុខ (​ឆេះ​អស់ទាំង​ស្រុង​) ។